Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ប្រកាសតែងតាំង​លោក អ៊ាប ឈុន​ស្រ៊ាង​ ជាប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​

កំពង់ធំ​ ៖ លោក អ៊ាប ឈុន​ស្រ៊ាង អនុប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ខេត្ត កំពង់ធំ ត្រូវបាន​ប្រកាស​មុខតំណែង​ជា​ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​ យុវនីតិសម្បទា​ខេត្ត​ជំនួស លោក ជា ជាតិ ប្រធាន​មន្ទីរ​ដែល​បាន​ចូលនិវត្តន៍ ពិធី​នេះ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី ២៥ ខែ​ឧសភា​ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​របស់ ឯកឧត្តម វង សូត​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ដោយ​មាន​ការចូលរួម​ពី​សំណាក់ លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​រដ្ឋលេខាធិការ គណៈ​អភិបាលខេត្ត អស់លោក លោកស្រី​នៃ​អគ្គនាយកដ្ឋាន​នាយកដ្ឋាន មន្ត្រីរាជការ បណ្តា​អង្គការ​ដៃគូ​ចូលរួម​ផងដែរ​។​


បន្ទាប់​ពី​សេចក្តីរាយការណ៍​របស់​លោក​ប្រធាន​មន្ទីរ​បាន​ចូលនិវត្តន៍​និង​ ការអាន​សេចក្តីប្រកាស​តែងតាំង មន្ត្រីរាជការ​និង​ការប្រគល់​សេចក្តីប្រកាស និង​ត្រា​រួចមក ក្នុងនោះ លោក អ៊ាប ឈុន​ស្រ៊ាង  ប្រធាន​មន្ទីរ​ថ្មី​បាន​ធ្វើ​ការប្តេជ្ញាចិត្ត​ក្នុង​ការអនុវត្ត​ឱ្យបាន​នូវ ​គ្រប់​ភារកិច្ច​របស់​រាជរដ្ឋាភិបាល​ក្រសួង ក៏​ដូច​អាជ្ញាធរខេត្ត ដែល​បាន​ប្រគល់ជូន​។​

​មានប្រសាសន៍​នោះដែរ ឯកឧត្តម វង សូ​ត ក៏​បាន​លើកសរសើ​ផងដែរ​ពី​ភាព​វិវត្ត​របស់​ខេត្ត​កំពង់ធំ ដែល​ជា​ខេត្ត​មួយ ស្ថិតនៅ​ក្នុង​បន្ទាត់​ក្រីក្រ​នា​ឆ្នាំ​២០០១​តែ​បច្ចុប្បន្ន​បាន​ធ្វើឱ្យ​ មាន​ការអភិវឌ្ឍ​រីកចម្រើន តាមរយៈ​វិស័យ​កសិកម្ម និង​ទេសចរណ៍ បាន​ធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​មាន​ភាពប្រសើរឡើង​។ ឯកឧត្តម​បាន​បន្តទៀតថា ការផ្លាស់ប្តូរ​ភារកិច្ច គឺជា​ប្រពៃណី​របស់​មន្ត្រីរាជការ​ទៅតាម​តម្រូវការ​ជាក់ស្តែង​របស់​ក្រសួង និង​ខេត្ត​។ ម្យ៉ាងទៀត​ការ​ដាក់​ឱ្យ​មន្ត្រី​ចូលនិវត្តន៍​គឺជា​ច្បាប់​ស្តីពី​ សហលក្ខន្តិកៈ​របស់​មន្ត្រីរាជការ​ស៊ីវិល​ក្នុង​ការកំណត់​អាយុ​ឱ្យ​ចូល​ និវត្ត ទៅ​តាម​ប្រភេទ​ក្របខ័ណ្ឌ​នីមួយៗ​។​

​ឯកឧត្តម វង សូ​ត ក៏បាន​លើកឡើង​ថា ការតែងតាំង​ប្រធាន​មន្ទីរ​ថ្មី​នេះ គឺ​ជា​ទី​ទំនុកចិត្ត​របស់​រាជរដ្ឋាភិបាល ក្រសួង និង​អាជ្ញាធរ​ខេត្ត​ដើម្បី​ប្រតិបត្តិកា​រងារ​នៅ​ថ្នាក់​ខេត្ត​។ ម្យ៉ាង​ទៀត​ក៏​ដើម្បី​ធានាបាន​និរន្តរភាព ប្រសិទ្ធភាព​នៃ​ការដឹកនាំ​មន្ទីរ​ក្នុង​ការជំរុញ​អនុវត្ត​គោលនយោបាយ​ សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា និង​ការផ្តល់​សេវា​សង្គមកិច្ច​ជូន​មុខសញ្ញា​ឱ្យបាន​ឆាប់រហ័ស និង​ដល់ដៃ​មុខសញ្ញា​ដើម្បី​ធានាបាន​នូវ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​នោះ​ក្រសួង​ក៏​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​៣​យ៉ាង​និង​កម្មវិធី​ អាទិភាព​ចំនួន​៨​ចំណុច​ផង​ដែរ​។​

​ក្នុងនោះ លោក​ក៏​បាន​ផ្តល់​នូវ​អនុសាសន៍ និង​វិធានការ​ល្អៗ​មួយ​ចំនួន​ដល់​លោក​ប្រធាន​ដែល​ទើប​តែងតាំង​ថ្មី​ក្នុង​ ការដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ដើម្បី​ធានា​ឱ្យបាន លើ​ការគ្រប់គ្រង​មុខសញ្ញា​សង្គមកិច្ច​គ្រប់​ប្រភេទ​ឱ្យបាន​ច្បាស់លាស់​។ ឯកឧត្តម វង សូ​ត ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដោយមាន សង្ឃឹម​ជឿជាក់ថា លោក​ប្រធាន​មន្ទីរ​ថ្មី​នឹង​ខិតខំ​បំពេញ​ការងារ​ដឹកនាំ​អង្គភាព និង​រក្សា​ឱ្យបាន​នូវ​សាមគ្គី​ផ្ទៃក្នុង​និង​មាន​ទំ​នាក់ ទំនង​ល្អ​ជាមួយ​បណ្តា​មន្ទីរ អង្គភាព អង្គការ​នានា​ក្នុង​គោលបំណង​ជំរុញ​ការអនុវត្ត​គោលនយោបាយ ដែល​ពាក់ព័ន្ធ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ទិសដៅ​ក្រសួង​ប្រគល់ជូន​ដោយ​ជោគជ័យ​សំខាន់​ក្នុង​ការយកចិត្តទុកដាក់​ ខ្ពស់ បងប្អូន​ជា​និវត្ត​ជន និង​ជនពិការ​។​/

IMG-20160528-WA0016 IMG-20160528-WA0017

Filed in: កំពង់ធំ, ព័ត៌មានជាតិ, ព័ត៌មានថ្មី