Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីជំនាញចុះពិនិត្យនិងយកសំណាកជូនប្រជាពលរដ្ឋ ដែលមានករណីវិជ្ជមានជំងឺកូវីដ-១៩ ក្នុងស្រុកកែវសីមា

មណ្ឌលគិរីះ នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយឯកឧត្តម សាយ ម៉េងគីម អភិបាលរងខេត្ត ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានចុះពិនិត្យ និងយកសំណាកជូនប្រជាពលរដ្ឋ ដែលមានករណីវិជ្ជមានជំងឺកូវីដ-១៩ ក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា ដែលពាក់ព័ន្ធនឹងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ។

ក្នុងការចុះពិនិត្យនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង បានឲ្យដឹងថា បន្ទាប់ពីក្រុមកាងារឆ្លើយតបបន្ទាន់ មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី នៃរដ្ឋបាលខេត្តមណ្ឌលគិរី បានរកឃើញស្ត្រីម្នាក់ មានវិជ្ជមានជំងឺកូវីដ-១៩ នៅក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមានេះ ហើយរហូតមានអ្នកវិជ្ជមានជាច្រើននាក់ ដែលប៉ះពាល់ដោយផ្ទាល់ ឬប្រយោលនោះ ដូច្នេះ ដើម្បីសុខភាព និងសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងនាមអាជ្ញាធរខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្ត និងក្រុមការងារជំនាញ បានចុះពិនិត្យ និងធ្វើតេស្តរហ័ស ដើម្បីស្វែងរកអ្នកមានជំងឺកូវីដ-១៩ ដោយឡែក អ្នកមិនទាន់មានករណីសង្ស័យ ត្រូវធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួនរយៈពេល ១៤ថ្ងៃ។ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ឫមានរោគសញ្ញាក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ពិបាកដកដង្ហើម កំដៅក្នុងខ្លួនឡើងខ្ពស់លើសពី ៣៧អង្សាសេ និងរោគសញ្ញាផ្សេងៗទៀត ដែលសង្ស័យ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឯមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់ ជាពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភម៉ាស់ចំនួន ១កេះធំ និងទឹកអាល់កុល ជូនប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់មួយផ្នែក នៃភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា និងបានផ្តល់អាល់កុលចំនួន ៣០លីត្រ ដល់ក្រុមការងារជួរមុខនៃមន្ទីរសុខាភិបាលខេត្ត សម្រាប់ចាត់ចែងប្រើប្រាស់ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត រួមទាំងសហការី បានអញ្ជើញចុះពិនិត្យទីតាំងកន្លែងចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅស្រុកកែវសីមា និងមណ្ឌលវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី