Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលដឹកនាំក្រុមការងារចុះពិនិត្យវិមានឯករាជ្យខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ទូចរស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ វិមានឯករាជ្យខេត្តមណ្ឌលគិរី ដែលជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ខេត្តមណ្ឌលគិរី ដែលទទួលបាន ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អភិវឌ្ឍន៍ទៅលើគ្រប់វិស័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងការចុះត្រួតពិនិត្យវិមានឯករាជ្យខាងលើ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានស្នើឲ្យមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ សហការជាមួយអ្នកទទួលការសាងសង់ ដើម្បីធ្វើការត្រួតពិនិត្យ និងកែសម្រួលឡើងវិញ នូវច្ចេកទេស នៃការសាងសង់របស់អ្នកសាងសង់ ដើម្បីឲ្យការសាងសង់វិមានឯករាជ្យខេត្តមណ្ឌលគិរី ទៅតាមស្តង់ដារ និងមានបច្ចេកទេស ដើម្បីឲ្យវិមានឯករាជ្យខេត្តមណ្ឌលគិរីមានគុណភាពខ្ពស់ និងរៀបចំនូវប្រព័ន្ធភ្លើង ដើម្បីបំភ្លឺវិមានឯករាជ្យឲ្យកាន់តែមានសោភ័ណភាពបន្ថែមទៀត៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី