បាត់ដំបង ៖ បុរសម្នាក់គំរាមចាប់រំលោភក្មួយស្រីសាច់ថ្លៃ រស់នៅផ្ទះក្បែរគ្នា បានសម្រេច ២ ដង ញ៉ាមនៅយប់ថ្ងៃមួយ ពេលនាងកំពុងដេកលក់ នៅលើផ្ទះ បានឡើងបើកមុង ចូលចាប់លូកស្ទាប ប៉ងរំលោភជាលើកទី ៣ ត្រូវនាងស្រែកផ្អើល ពូមីងដេករស់នៅផ្ទះជាមួយគ្នា ហើយបុរសសង្ស័យរត់ចុះគេចខ្លួនបាត់ ។ ក្រោយមកពូ និងម្តាយមីង បានប្តឹងអាវុធហត្ថឃាត់ខ្លួន បញ្ជូនទៅតុលាកា នារសៀលថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ២០១៣ ចាត់ការតាមនិតិវិធី ទោះជាបុរសសង្ស័យ បានបដិសេធថា មិនបានរំលោភក្មួយស្រីបានសម្រេចក៏ដោយ។
បុរសសង្ស័យអាវុធហត្ថស្រុកសំពៅលូន ឃាត់ខ្លួននៅម៉ោង ១៥ និង ៤៥ នាទី រសៀលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោក ឡាច ប្រុស នាយការិយាល័យស្រាវជ្រាវ បទល្មើសអាវុធ ហត្ថបានឲ្យដឹងថា បុរសសង្ស័យ ដែលសមត្ថកិច្ចឃាត់ ខ្លួន ឈ្មោះ ដុក តឿ អាយុ ៣៧ ឆ្នាំ ត្រូវជាឪពុកមាសាច់ថ្លៃ របស់ក្មេងស្រីរងគ្រោះ រស់នៅភូមិវាលវង់ ឃុំតាស្ដារ ស្រុកសំពៅលូន ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះយពអាយុ ១៥ ឆ្នាំ។
ក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា ពេលម្តាយនាងទៅធ្វើការស៊ីឈ្នួលនៅប្រទេសថៃ នៅប្រទេសថៃ នាងស្នាក់នៅផ្ទះជាមួយម្តាយមីង ឈ្មោះ ញ៉ែម វី និងប្តីរបស់គាត់ ហើយអ្នកទាំង ២ នាក់ពេលថ្ងៃទៅចំការបាត់ ។ លុះវេលាម៉ោង ១៣ រសៀល ថ្ងៃទី ១៧ ខែតុលាឆ្នាំ២០១៣ បុរសសង្ស័យឈ្មោះ ដុក តឿ ជាពូសាច់ថ្លៃរស់នៅផ្ទះក្បែរគ្នា បានចាប់រំលោភនាង នៅគុម្ពចេកខាងលិចផ្ទះម្តង ។ ក្រោយមក នៅម៉ោង ១២ ថ្ងៃត្រង់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៣ បានមកចាប់រំលោភ នៅលើផ្ទះនាងម្តងទៀត ។ ពេលចាប់រំលោភ ជនសង្ស័យបានកាន់កាំបិត ប៉័ងតោ គំរាម មិនអោយស្រែក និងប្រាប់អ្នកដ៏ទៃ បើមិនធ្វើតាម គាត់នឹងកាប់សំលាប់ចោល ដោយខ្លួនភ័យខ្លាច មិនហ៊ានប្រាប់ពូមីង ដែលរស់នៅផ្ទះជាមួយគ្នាទេ គឺលួចទូរស័ព្ទ ទៅប្រាប់ម្តាយ រស់នៅប្រទេសថៃ ។
នៅចុងខែតុលា ឈ្មោះ ដុក តឿ បានចាប់រំលោភខ្លួនម្តងទៀត នៅក្រោមដើមអំពិល តែមិនបានសម្រេចដោយខ្លួន យកដំបងវាយត្រូវស្មងជើងសងខាងគាត់ ទើបគាត់ប្រលែង ហើយក៏គេចខ្លួនតែម្តង ។ នៅវេលាម៉ោង ១១ យប់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៣ បុរសសង្ស័យសាច់ថ្លៃរូបនេះពេលនាងកំពង់ដេកលក់នៅលើផ្ទះ បានឡើងបើកមុងចូលចាប់លូកស្ទាប ប៉ងរំលោភជាលើកទី ៣ ត្រូវនាងស្រែកផ្អើលពូមីង ដេករស់នៅផ្ទះជាមួយគ្នា ហើយបុរសសង្ស័យរត់ចុះគេចខ្លួនបាត់ ។
ឈ្មោះ ញ៉ែម វី អាយុ ៣៣ ឆ្នាំជាម្តាយមីងថ្លៃជនរងគ្រោះ បានអោយដឹងថា ដោយម្តាយក្មេងរងគ្រោះ ទៅធ្វើការស៊ីឈ្នួលគេ នៅប្រទេសថៃ ហើយរំពឹងសង្ឃឹមមានញាតិ ជុំវិញផ្ទះមានភាពកក់ក្តៅ ដល់ក្មួយស្រី មិននឹកស្មានបុរសសង្ស័យក៏ជាពូសាច់ថ្លែ ដាច់ចិត្តធ្វើអំពើអាក្រក់ មកលើក្មួយឯងសោះ ។ ក្រោយពីម្តាយនាងទទួលដំណឹងនេះ បានអោយខ្ញុំដាក់បណ្តឹង ឃាត់ខ្លួនបុរសសង្ស័យ ជាពូថ្លៃ អោយច្បាប់ជា អ្នករកយុត្តិធម៌ ។
បុរសសង្ស័យ ឈ្មោះ ដុក តឿ បានបដិសេធថា មិនបានចាប់រំលោភក្មេងស្រីរងគ្រោះដូចការចោទប្រកាន់ម្តងណាឡើយ គ្រាន់តែចាប់កៀកក្បាលប្រលែងលេង ទុកជាសាច់ឈាមកូនក្មួយ ប៉ុណ្ណោះ។
លោក ឡាច ប្រុស នាយការិយាល័យ ស្រាវជ្រាវបទល្មើស អាវុធហត្ថបានបញ្ជាក់ថា ទោះជាបុរសសង្ស័យ បានបដិសេធថា មិនបានរំលោភក្មួយស្រី បានសម្រេចក៏ដោយជនសង្ស័យ ត្រូវ កសាងសំណុំរឿងបញ្ជូនទៅតុលាការ នារសៀលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៣ ចាត់ការតាមនិតិវិធី ៕