Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី​ អមដំណេីរឯកឧត្តម​ ស្វាយ​ សំអ៊ាង​ ប្រធា​នគណៈកម្មាធិការគណបក្សខេត្ត​ និងជាអភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀង ផ្តល់ជូនពលរដ្ឋដែលកំពុងជាប់នៅចំណុចបិទខ្ទប់បណ្តោះអាសន្នចំនួន ៣ទីតាំង ក្នុងក្រុងសែនមនោរម្យ

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១​ ឯកឧត្តម សាយ ម៉េងគីម​ សមាជិកយុវជនគណបក្សថ្នាក់កណ្តាល​ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី​ បានអមដំណេីរឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី និងឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្ត លោក ហៀក សុផាន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងសែនមនោរម្យ​ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត​ ក្រុង​សែនមនោរម្យ​ សង្កាត់ស្ពានមានជ័យ​ សង្កាត់រមនា​ និងសកម្មជនយុវជនភូមិចំការតែ​ ភូមិកណ្តាល និងភូមិពូលុង​ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួនរួមមានអង្ករ​ទឹកសុីអុីវ​ ប្រេងឆា​ ស្ករស​ អំបិល​ មី​ ត្រីខ​កំប៉ុង​ ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ រស់នៅតំបន់បិទខ្ទប់បណ្តោះអាសន្នមាន ០៣ទីតាំង ក្នុងនោះ នៅក្រោយផ្សារលឹម ប៉េងឃុន ចំនួន ៣១គ្រួសារ នៅភូមិកណ្តាលចំនួន ០៦គ្រួសារ និងភូមិពូលូងចំនួន ០៨គ្រួសារ ស្ថិតនៅក្រុងសែនមនោរម្យ ដែលប្រជាពលរដ្ឋបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការណ៍របស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស វិធានការ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនានេះ ខេត្តមណ្ឌលគិរី បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១១៦ករណី ករណីឆ្លងថ្មី ៦ករណី ជាសះស្បើយចំនួន ០៧នាក់ ករណីស្លាប់ ០១នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺចំនួន ១០៨ករណី៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី