Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោក Park Sang Ho Chairman of Cam – KO Business Association !

នាព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួលសម្លៀកបំពាក់ការពារមេរោគ PPE ចំនួន ១០០០កំប្លេ ពី លោក Park Sang Ho Chairman of Cam – KO Business Association ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក Park Sang Ho ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ សម្លៀកបំពាក់ការពារមេរោគ PPE ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់ប្រើប្រាស់ជាក់ស្តែងក្នុងអង្គភាព៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ