Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មេគ​យត្រ​ពាំងផ្លុង​ ប៉ុន​ ប៊ុណ្ណា​ ធ្វើឲ្យ​បាត់ប​ង់ចំណូ​លព​ន្ធរដ្ឋជា​ច្រើន​រៀង​រាល់​​ខែ

ត្បូងឃ្មុំ​៖ក្នុង​រយៈពេល ប៉ុន្មាន​ខែ​មកនេះ គេ​សង្កេតឃើញថា តាំង​ពី​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អូន ព័ន្ធមុន្នីរ័ត្ន និង​អគ្គនាយក​គយ​ថ្មី គុណ ញឹម បាន​តែងតាំង​លោក ប៉ុន ប៊ុណ្ណា ឲ្យធ្វើ​ជា​ប្រធាន ការិយាល័យ​គយ និង​រដ្ឋាករ ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ កាលណា​មក មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ កាន់តែ​ច្រើនឡើងៗ នាំគ្នា​សរសេរ​រិះគន់ ធ្ងន់ៗ​ជា​បន្តបន្ទាប់ ទៅ​លើ​មេគ​យ​ថ្មី ប្រចាំ​នៅ​ច្រកទ្វារ អន្តរជាតិ​ត្រពាំងផ្លុង​នោះ ។​ បេី​ទោះ​យ៉ាងណា គេ​មិន​ទាន់​ឃើញ មាន​ចំណាត់ការ​អ្វី ពី​មេៗ​ធំ​កំពូល អូន ព័ន្ធមុន្នីរ័ត្ន និង គុណ ញឹម នៅឡើយ​ទេ​… បែប​ប្រហែលជា ដោយសារតែ​ពួកគាត់ (​មេៗ​) មិន​ហ៊ាន​ក្អក ជាមួយ​កូនចៅ ដែល​ពូកែ​យល់ចិត្ត​មេ នោះ​ហើយ​មើល៍ទៅ​… ។

​ពាក់ព័ន្ធ​រឿងនេះ មាន​អ្នកដឹង​រឿង​ខ្លះ បាន​លួច​ទម្លាយ ព័ត៌មាន​ចេញ​ក្រៅ​ថា គ្រាន់តែ​បាន​ធ្វើ​មេ​គយ​ថ្មី នៅ​ច្រក​ត្រពាំងផ្លុង​ភ្លាម លោក​ប្រធាន មាន​ល្បិច​ខូច​ច្រើន ប៉ុន ប៊ុណ្ណា បាន​ឃុបឃិត​គ្នា ជាមួយ​ពួក​ឈ្មួញ​ធំៗ ដូចជា​ម្ចាស់​ក្រុមហ៊ុន ដឹកទំនិញ ស៊ុន ហួរ​, ក្រុមហ៊ុន​ដឹកទំនិញ ហាក់ ម៉ៅ​, ក្រុមហ៊ុន​ដឹកទំនិញ ឆេង ទី​, ក្រុមហ៊ុន​ដឹកទំនិញ ទី​ខ្មូត និង​ក្រុមហ៊ុន​ដឹកទំនិញ របស់​យាយ ញាប់​ … ជាដើម ដែល​ដឹក​ទំនិញ​ចេញ​-​ចូល​កម្ពុជា​-​វៀតណាម តាម​ច្រក​អន្តរជាតិ​នោះ ដោយ​ពួកគេ​សហការគ្នា ក្នុងការ​ធ្វើ​ការងារ (​របៀប​ស្វា លេង​ប៉ា​ហ៊ី​) វាយតម្លៃ​ពន្ធ​ទាប និង​តម្រូវឲ្យ​បង់ព​ន្ធ ចូល​រដ្ឋ​មិន​គ្រប់​ចំនួន រួម​ទាំង​អាច​មាន ការលួចបន្លំ​ពន្ធ ​លើ​មុខ​ទំនិញ​ផ្សេងៗ ដើម្បី​កិបកេង​លុយ យក​ចែកគ្នា​ទាំង​ដុំៗ ធ្វើ​មានបាន​ហ៊ឺ​ហារ គ្មាន​ខ្លាច​រអា​ច្បាប់ ចាប់​ដាក់ទោស​នោះ​ផង ។​

បើ​ព័ត៌មាន​ខាងលើ វា​ជា​ការ​ពិត​មែន​… គេ​អាច​ធ្វើ​លេខ បូក​ដក​គុណ​ចែក គន់គូរ​រកឃើញថា ចំណូល​ពន្ធគយ នៅ​ច្រក​ទ្វារ​អន្តរជាតិ «​ត្រពាំង​ផ្លុង​» កំពុង​បាត់បង់​រាប់ពាន់ លាន​រៀល​ក្នុង​មួយ​ខែៗ ស្មើនឹង​រាប់​ម៉ឺន​ដុល្លារ​… នេះ​គេ​មិន​និយាយ ពី​លុយ​លើ​តុ​ក្រោម​តុ ដែល​ពួក​មន្ត្រីៗ​ពុករលួយ នៅ​ស្រុក​ខ្មែរ ធ្លាប់តែ​នាំគ្នា​ប្រព្រិត្ត ស្ទើរតែ​ក្លាយជា​វ​ប្បធ​ម៍ យក៍​ធ្វើ​មានបាន ស្ទើរ​គ្រប់​គ្នា អស់​រយៈពេល រាប់សិប​ឆ្នាំ​មកនេះ នោះ​ផង ។ បើ​ចង់ដឹង​ច្បាស់​ថា តើ​ព័ត៌មាន​នោះ​វា​យ៉ាងណា​… គួរតែ​អង្គភាព ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បើក​ការស៊ើបអង្កេត ជាសម្ងាត់​បំផុត ឲ្យបាន​ស៊ីជម្រៅ​… ដើម្បី​ចាត់វិធានការ ទៅលើ​មន្ត្រីៗ​ខិលខូច​ផង និង​ដើម្បី​ការពារ ចំណូល​ថវិកា​ជាតិ​ ។​

ប្រភព​ព័ត៌មាន​បានឲ្យដឹងថា មេ​គយ​ត្រពាំង​ផ្លុង ប៉ុន ប៊ុណ្ណា ខ្សែ​រដ្ឋមន្ត្រី​ថ្មី អូន ព័ន្ធមុន្នីរ័ត្ន និង​អគ្គនាយក​គយ​ថ្មី គុណ ញឹម ដែល​អាង​ចំហាយ អំណាច​ខ្សែ​មេ​ធំ​នោះ បាននិងកំពុង​យក​តួនាទី ទៅ​ប្រព្រឹត្ត​អំពើពុករលួយ ធ្វើឲ្យ​បាត់​ចំណូល ថវិកាជាតិ​យ៉ាងច្រើន ពី​ការប្រមូល​ពន្ធ​ផ្សេងៗ ដូចជា​ករណី​កន្លងមក នៅ​ច្រក​ទ្វារ​ត្រពាំង​ផ្លុង ដែល​តែងតែ​ធ្លាប់ ប្រមូល​ពន្ធ​បាន​ក្នុង ១​ខែៗ ចំនួន​ចាប់ពី ១១ ពាន់​លាន​រៀល ទៅ ១៤ ពាន់​លាន​រៀល​… ឥឡូវ​បែរជា​ប្រមូលបាន ត្រឹម​តែ​ចំនួន​ជាង ៦ ពាន់​លាន​រៀល ទៅ ៨ ពាន់​លាន​រៀល​ប៉ុណ្ណោះ បន្ទាប់ពី​លោក ប៉ុន ប៊ុណ្ណា បាន​ចូល​កាន់តំណែង ជា​មេ​គយ​ថ្មី ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៤ រហូតមកដល់​សព្វថ្ងៃ ។​

ប្រភពព័ត៌មាន នៅ​បាន​ប្រាប់ឲ្យដឹង ពី​តារាង​តម្លៃ​ខ្លះៗ (​ក្រដាស​បញ្ជី​) ដែល​ពួក​មន្ត្រីៗ​គយ ខិលខូច​មួយ​ក្ដាប់​តូច (​មេៗ និង​ខ្សែ​ហោ បក្ខពួក​) នៅ​ច្រក​ត្រពាំង​ផ្លុង ក្នុងសម័យ​លោក ប៉ុន ប៊ុណ្ណា តែង​យក​មក​អនុវត្ត ក្នុងការ​គិត​លុយ​កាក់ ជាមួយ​ពួក​ឈ្មួញៗ​ដែរ​ថា …​បើ​គិត​អត្រាពន្ធ​ត្រឹម ៧% ពួក​គេ​តម្រូវឲ្យ ឡានតូច​ត្រូវ​បង់ពន្ធ ៩​លាន​រៀល និង​បង់ថ្លៃ​បាយ ៥​លាន​រៀល​, បើ​អត្រាពន្ធ ១៥% ឡានតូច​ត្រូវ​បង់ពន្ធ ១០​លាន​រៀល និង​ថ្លៃ​បាយ ៥​លាន​រៀល ។  បើ​ទំនិញ​ចាប់ហ៊ួយ បូក​អត្រាពន្ធ ៣៥% ឡានតូច​ត្រូវ​បង់ពន្ធ ២២​លាន​រៀល និង​ថ្លៃ​បាយ ៥​លាន​រៀល​… ក្នុង​ករណី​ដូច​គ្នា បើ​ពួក​ឈ្មួញ​បង់ថ្លៃ​បាយ ១១​លាន​រៀល ឡានតូច​ដូចគ្នា​ដែរ អាច​បង់ពន្ធ​ត្រឹម ៨,៥ លាន​រៀល​ប៉ុណ្ណោះ​… និង​នៅ​មាន​ទំនិញ​ផ្សេងៗ​ទៀត ត្រូវ​ពួកគេ​កំណត់​តម្លៃ​… ។​ល​។ និង ។​ល​។ ដែល​សរុប​មក បើ​ឈ្មួញ​ណា បង់​ថ្លៃ​បាយ​ឲ្យ​ច្រើន​…  ពួកគេ​ឲ្យ​បង់ពន្ធ​ចូល​រដ្ឋ​តិច​… ផ្ទុយទៅវិញ បើ​ពួក​ឈ្មួញ​ណា ឲ្យ​ថ្លៃ​បាយ​ពួកគេ​តិច គឺ​ពួកគេ​តម្រូវឲ្យ បង់ពន្ធ​ចូល​រដ្ឋ​ច្រើន ទៅតាម​ច្បាប់​កំណត់ អត់​អាច​តថ្លៃ​បានឡើយ៕

ពាក់ព័ន្ធ​រឿងនេះ​សារព័តមានយេីងមិនអាចសំុការបំភ្លឺពី​លោកប្រធានច្រក​ត្រពាំង​ផ្លុង បានទេនៅពេលនេះ​?

cy.khrnews

 

Filed in: ខេត្តត្បូងឃ្មុំ, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី