Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ក្រុមការងារយុវជនគណបក្សខេត្តមណ្ឌលគិរី ប្រគល់គ្រែចំនួន ១០០គ្រែ និងសម្ភារមួយចំនួនទៀត ផ្តល់ជូនឯកឧត្តម ស្វាយ សំអ៊ាង សម្រាប់ប្រើប្រាស់ ក្នុងការសម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ និងអ្នកធ្វើចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី

មណ្ឌលគិរី៖ ដោយមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម សាយ ម៉េងគីម សមាជិកយុវជនថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី និងសហការី បានប្រគល់គ្រែចំនួន ១០០គ្រែ ពូក ១០០ ខ្នើយ ១០០ ភួយ ១០០ និងស្រោមពូកចំនួន ១០០ ផ្តល់ជូន ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី សម្រាប់ចាត់ចែងប្រើប្រាស់ ក្នុងការសម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ និងអ្នកធ្វើចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ។

ឯកឧត្តម សាយ ម៉េងគីម បានឲ្យដឹងថា ដោយមានការអំពាវនាវរបស់ក្រុមការងារយុវជនគណបក្សខេត្តមណ្ឌលគិរី ក្នុងការចូលរួមចំណែកជាថវិកា និងសម្ភារមួយចំនួនពីលោក លោកស្រី សមាជិក សមាជិកាក្រុមការងារយុវជន និងអាជីវករនៅផ្សារសែនមនោរម្យ រួមទាំងសប្បុរសជននានា ដើម្បីជួយឧបត្ថម្ភគាំទ្រ ទិញសម្ភារប្រើប្រាស់ និងស្បៀងអាហារ ជូនដល់អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលវិទ្យាល័យហ៊ុន សែនមណ្ឌលគិរី និងមន្ទីរពេទ្យបង្អែកខេត្ត រួមទាំង អ្នកធ្វើចត្តាឡីស័ក ម្យ៉ាងទៀត សម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តមណ្ឌលគិរី។

ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ ឯកឧត្តម សាយ មេ៉ងគីម ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត និងសហការី រួមទាំងអាជីវករនៅផ្សារសែនមនោរម្យ និងសប្បុរសជនទាំងអស់ ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារផ្សេងៗ ដល់រដ្ឋបាលខេត្ត ក៏ដូចជាអនុគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងការទិញជាសម្ភារប្រើប្រាស់ និងចូលរួមទប់ស្កាត់ ការពារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

ឯកឧត្តម ក៏បានអំពាវនាវដល់ សមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ និង ២ចូលរួម របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ:៕

 

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី