Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បាននាំយកទេយ្យទានប្រគេនព្រះវត្តព្រះពុទ្ធមណ្ឌលគិរី

មណ្ឌលគិរី: នាព្រឹកថ្ងៃ សៅរ៍ ១០កើត ខែ បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ ២០២១ ឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកជំទាវ វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង លោក អាន សុឃីម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បាននាំយកទេយ្យទានប្រគេនព្រះវត្តព្រះពុទ្ធមណ្ឌលគិរី ក្នុងបុណ្យចម្រើនព្រះជន្មាយុ ៨៥ ព្រះវស្សា ឈានចូល ៨៦ ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលប្រារព្ធនៅថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២១ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខាកក្រកខេត្ត និង លោកជំទាវ អនុប្រធានគណ:កម្មាធិការសាខា កក្រកខេត្ត សូមលើកហត្ថប្រណម្យបួងសួង ព្រះរតនត្រ័យកែវទាំងបី គុណបុណ្យវត្ថុស័ក្តសិទ្ធិទាំងអស់នៅលើលោក ជាពិសេសសូមទេព្តារក្សាព្រះមហាស្វេតច្ឆត្រ បារមីព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមឬទី្ធតេជៈបារមីខ្លាំងក្លាទាំងអស់ ជាពិសេសបារមី ព្រះវិញ្ញាណក្ខន្ធ អតីតព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមប្រោសព្រះរាជប្រទាន ប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយ៉ឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គទូទាំងប្រទេសយូរអង្វែងរៀងដរាបតទៅ ។

បញ្ជាក់: ទេយ្យទានដែលបានប្រគេនព្រះសង្ឍ រួមមាន: អង្ករចំនួន២០០គីឡូក្រាម ត្រីខ ០១កេស មី ០៤កេស ទឹកក្រូច០៤កេស ទឹកបរិសុទ្ធ ០៤កេស អាល់កុល ២០លីត្រ ម៉ាស់ ០១កេសធំ និង បច្ច័យ ចំនួន ២លានរៀល (២,០០០.០០០៛ )៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី