ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០១៦មន្ត្រីរាជការអាជ្ញាធរស្រុកស្អាងនិងខេត្តកណ្តាលលោគ្រូ អ្នកគ្រូមេឃុំមេភូមិនិងប្រជាពលរដ្ឋយ៉ាងច្រើនកុៈករ មកជូមជុំគ្នាក្នងបរិវេណសាលារៀនវិទ្យាល័យស្រុកស្អាងនិងបានរៀបចំ កម្មវិធីបដិសដ្ឋារៈកិច្ចទទួលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញមក បើកការដ្ឋាន គម្រោងធ្វើអោយប្រសើរឡើងផ្លូវជាតិលេខ២១ ដែលមានប្រវែង ៦៣,៦គីឡូម៉ែត្រ ក្រោមកម្ចីឥណទានលេខ KHM-12 (EDCF-EXIM BANK OF KOREA) ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលមានថវិកាសរុប ចំនួន ៦១,៦លានដុល្លារ ក្នុងនោះថវិកាកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ ៥២,៥៤លានដុល្លារ និងថវិកាបដិភាគ ៩,០៦ លានដុល្លារ ។ គម្រោងនេះត្រួតពិនិត្យដោយទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនអន្តរជាតិ DASAN Consultant Co.Ltd និងសាងសង់ដោយក្រុមហ៊ុន Hanshin E&C Co.Ltd ។
ផ្លូវជាតិលេខ ២១ នេះគឺជាផ្លូវមួយដែលមានចម្ងាយជិតជាងគេពីភ្នំពេញទៅវៀតណាម ផ្លូវជាតិនេះបានចាប់ផ្ដើមធ្វើការស្ដារទន្ទឹមគ្នានឹងនយោបាយត ភ្ជាប់សមាហរណកម្មផ្ទៃក្នុងជាតិ។ ផ្លូវជាតិលេខ២១ នេះ នឹងក្លាយទៅជាសរសៃឈាមដ៏សំខាន់មួយរួមចំណែកកែប្រែតំបន់ដាច់ស្រយាលតាម ព្រំដែនអាចភ្ជាប់មកជាទីប្រជុំជនបង្កលទ្ធភាពដល់ការអភិវឌ្ឍ សេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសក្នុងស្រុកកោះធំ និងស្រុកស្អាង ។ ម្យ៉ាងទៀតផ្លូវនេះនឹងក្លាយទៅជាបណ្ដាញផ្លូវដឹកជញ្ជូនទំនិញ និងផលិតផលផ្សេងៗរបស់ប្រជាពលរដ្ឋមកកាន់ទីក្រុងភ្នំពេញ និងទៅវៀតណាមផងដែរ។ កាលណាមានផ្លូវល្អហើយនោះ តម្លៃនៃការដឹកជញ្ជូនក៏ចុះថោកដែរ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រទេសកូរ៉េដែលតែងតែមានកិច្ចសហប្រតិបត្តិការល្អ ជាមួយកម្ពុជា ជាពិសេសតាមរយៈការផ្ដល់ជំនួយផ្សេងៗ ។ ទំនាក់ទំនង កម្ពុជា–កូរ៉េ គឺបានចាប់បដិសន្ធិឡើងនៅឆ្នាំ ១៩៩៦ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ដែលបានពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការរហូតមកទល់សព្វថ្ងៃនេះ។
ទន្ទឹមនឹងការសាងសង់ផ្លូវជាតិលេខ ២១ នេះ សម្ដេចតេជោ បានសំណូមពរបងប្អូនប្រជាពលរដ្ឋរស់នៅដងផ្លូវជាប់គម្រោងនេះ មេត្តាយោគយល់ចំពោះផលប៉ះពាល់ទាំងការប៉ះពាល់លំនៅដ្ឋាន និងការដ្ឋានសាងសង់ដែលអាចបង្កសម្លេងរំខានផ្សេងៗអំពីគ្រឿងចក្រ ជាដើម។
ទន្ទឹមនឹងយើងមានផ្លូវល្អប្រើប្រាស់ សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗ។ សូមគោរពស្រឡាញ់ជីវិតខ្លួនឯង និងគោរពជីវិតអ្នកដ៏ទៃផង។
នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរខាងមុខនេះ។ មុននឹងបញ្ចប់កម្មវិធី សម្តេចតេជោ បានអញ្ជើញបញ្ជាគ្រឿងចក្របើកការដ្ឋានសាងសង់ផ្លូវលេខ ២១ ចាប់ពីពេលនេះតទៅ៕