ខេត្តរតនគីរី ៖ នៅវេលាម៉ោង០៤ទាបភ្លឺថ្ងៃទី០៦ខែ មីនាឆ្នាំ២០១៦ត្រង់ចំណុចស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរពងមាន់ ស្ថិតក្នុងភូមិរាជានុកោលសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងខេត្ត ស្ទឹងត្រែងដោយសាររថយន្តយ៉ីឌុបដឹកដំឡូងមីលើសទម្ងន់ជិត១០០គ្រឿង បានឈប់លើ ផ្លូវជាតិលេខ៧Aធ្វើឲ្យមានកកស្ទះរាប់ម៉ោងនៅចំណុចស្ថានីយ៍ជញ្ជីង ថ្លឹងរថយន្តអូរពងមាន់ក្នុងទឹកដីខេត្តស្ទឹងត្រែង។
តាមការឲ្យដឹងពី ប្រជាពលរដ្ឋម្នាក់និយាយថា គាត់បានឃើញរថយន្តដឹកដំឡូងធំៗនេះឃើញឈប់តាំងពីរម៉ោង១និង១០នាទី ជាបន្តបន្ទាប់រហូតដល់ម៉ោង៤ទាបភ្លឺទើបបានផ្ទុះពាក្យសម្ដីរវាង ប្រ៉ូតៃកុងជាង១០០នាក់ជាមួយនឹងក្រុមការងារជញ្ចីង។
តាមប្រភព ផ្តល់ព័ត៌ពីអ្នកបើកបររថយន្តម្នាក់បាននិយាយថាករណីរថយន្តស្ទះនេះ ព្រោះពួកគាត់ខ្លាចស្ថានីយផាកពិន័យក្រោមតោនក៍បង់គ្រប់តោនក៍បង់។ លើសតោនពិន័យគិតក្នុងមួយតោន៣០.០០០០រៀលទៅតាមកាកំណត់រថយន្តតូច ធំរបស់ក្រសួងសាធារណះការនឹងដឹកជញ្ចូន។
ការផ្ទុះពាក្យសំដីយ៉ាងតឹងសសៃកដាក់គ្នានោះមន្ត្រីនគបាលចរាចរណ៍ ម្នាក់ដែលនៅសហការជាមួយក្រុមការងារស្ថានីយ៍ជញ្ចីងបានរៀបរាប់ថា ក្នុងរថយន្ត៦៩គ្រឿងមានរថយន្តរបស់លោកជំទាវម្នាក់មិនស្គាល់ឈ្មោះ ចំនួនបួនគ្រឿងផងដែរ។
រថយន្ត១គ្រឿងដោយការអនុញ្ញាត្ត ឲ្យទៅរីឯ២គ្រឿងសុទ្ទតែលើសទម្ងន់ទាំងអស់ក្រោយមករថយន្តមួយដោះ ស្លាកលេខចេញបានបុកផ្តាច់ការរារាំងរបស់មន្ត្រីជញ្ចីងនឹង សមត្ថកិច្ចតែម្តង។នៅម៉ោង០៦និង១០នាទីរហូតដល់ម៉ោង០៦.៣៥នាទីទើប អស់ ។ ចំណែកឯរថយន្តរបស់លោកជំទាវមិនស្កាល់ឈ្មោះមួយគ្រឿងទៀតបានចេញ ក្រោយគេបង្អស់គ្មានការរំខានឡើយ។
នៅវេលាម៉ោង៨និង១៥នាទី លោកជំទាវម្នាក់នោះបានជិះរថយន្តឆ្លាមពណ៍ខ្មៅជាមួយនឹងតៃកុងបានមក ស្ថានិយថ្លឹងរថយន្ត ដើម្បីបញ្ចេញកំហឹងដាក់ប្រធានជញ្ចីង លោក ប្រាក់ សោភណ្ឌ័ រឿងករណីហ៊ានឃាត់រថយន្តរបស់គាត់តែសំណាងល្អលោកប្រធានជញ្ចីងមិននៅ ។ នៅតែកូនចៅគាត់ប៉ុណ្ណោះតែទោះបីយ៉ាងណាក៍ដោយកលោកជំទាវនៅតែមាន ប្រតិកម្មទៅលើកូនចៅរបស់លោកថាហេតុអីបានជាឃាត់រថយន្តគាត់ក្រែង អស់លោកស្គាល់ហើយតើរថយន្តគាត់។
លោកជំទាវបានបន្តទៀតថា គាត់បានខលទៅលោក ឌៀប ចន្ធី ស្នងការរងខេត្តនឹងលោកអភិបាលខេត្ត តែលោកអភិបាលខេត្តជាប់រវល់ទៅសៀមប៉ាងលោកជំទាវនិយាយថាគាត់រកស៊ីដឹក ទំនិញជុំវិញប្រទេសខ្មែរមិនដឹកអ្វីខុសច្បាប់នោះទេ ។
គាត់ បន្តទៀតថា រថយន្តបួនគ្រឿងនោះផាក៨០០.០០០រៀលគាត់បានប្រាប់កូនចៅគាត់ឲ្យបង់ ទៅ ហើយថតរូបអ្នកទទួលលុយនោះឲ្យគាត់ផង គាត់នឹងយកទៅឲ្យសម្តេចមើល ។ នេះជាសម្តីរបស់លោកជំទាវ បាននិយាយនៅមុខក្រុមការងារជញ្ចីងនឹងអ្នកសារព័ត៌មានយើង៕