Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកកោះញែក

ខេត្តមណ្ឌលគិរី៖ នាថ្ងៃអង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅសាលាស្រុកកោះញែក ខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងតម្លើងឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកកោះញែកចំនួន ០៤រូប  ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ  ឡោ សុខា ស្នងការនគរបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម  នាយឧត្តមសេនីយ៍  សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ  ព្រមទាំងមានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក  លោកអភិបាលរងស្រុក  លោក លោកស្រី ស្នងការរង  លោកអធិការ  អធិការរង  នាយ.នាយរងផ្នែក  នាយ.នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦  និងមន្ត្រី នៃអធិការដ្ឋាននគរបាលស្រុកកោះញែក  ដែលបានចូលរួមជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្តើមលោកវរសេនីយ៍ ឯក ខ្លូត សុឃា អធិការនៃអធិការ ដ្ឋាននគរបាលស្រុកកោះញែក បានឡើងអានរបាយការណ៍ស្វាគមន៍សង្ខេបជូនគណៈអធបតីជូនជ្រាប។

បន្ទាប់មកលោកវរសេនីយ៍ឯក  ម៉ៅ រិទ្ធី នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ត បានឡើងអានប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងរបស់ក្រសួងមហាផ្ទៃ  និងសេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ លោកវរសេនីយ៍ឯក យ៉ម ហ៊ុនអេង  ដែលបានទទួលតំណែងថ្មី ជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះញែក  បានឡើងប្តេជ្ញាចិត្តក្នុងនាមតំណាងមន្ត្រី ៤រូប  ការពារនិងស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់។

ប្រសាសន៍ផ្តាំផ្ញើរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត  ដល់មន្ត្រី នៃអធិការដ្ឋាននគរបាលស្រុកកោះញែក  ដែលទើបទទួលបានប្រកាសផ្ទេរភារកិច្ច  និងតំឡើងឋានន្តរស័ក្តិថ្មី  ត្រូវខិតខំធ្វេីការងារឲ្យបានល្អប្រសើរបន្ថែមទៀត ត្រូវមានកិច្ចសហការគ្នាល្អ ត្រៀមលក្ខណៈរួចជាស្រេចក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ថែរក្សាសុខសន្តិភាព សុវត្ថិភាព និងទប់ស្កាត់នូវរាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងឲ្យបានល្អប្រសើរ  និងដាក់វេនប្រចាំការ ២៤ម៉ោងលើ២៤ម៉ោងជាពិសេសអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំងប្រាំពីរចំណុចរបស់រាជរដ្ឋាភិបាល  ដើម្បីឲ្យគោលនយោបាយនេះសម្រេចបានជោគជ័យ  ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី