Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម​ អភិបាលខេត្ត ចុះពិនិត្យមើលទីតាំងបិទខ្ទប់មួយចំនួន នៅក្នុងក្រុងសែនមនោរម្យ ដែលប៉ះពាល់ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩

ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកអភិបាលរងខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ រួមទាំងថ្នាក់ដឹកនាំមន្ទីរ​ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី បានអញ្ជើញចុះពិនិត្យមើលទីតាំងកន្លែងបិទខ្ទប់មួយចំនួន និងសួរសុខទុក្ខដល់កងកម្លាំងដែលការពារនៅគោលដៅកន្លែងបិទខ្ទប់​ នៅក្នុងភូមិសាស្ត្រ​ក្រុងសែនមនោរម្យ ចំពោះអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ក្នុងករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។

សូមបញ្ជាក់ជូនថា​ ខេត្តមណ្ឌលគិរី​ គិតត្រឹមថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០២១នេះ​ មានអ្នកឆ្លងមេរោគកូវីដ-១៩​ សរុបចំនួន​ ២៣នាក់​ ស្រីចំនួន​ ១៣នាក់​ ក្នុងនោះដែរមានអ្នកស្លាប់ដោយសារជម្ងឺកូវីដ-៩​ ចំនួន​ ០១នាក់​ ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី