មណ្ឌលគិរីះ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយឯកឧត្តម សាយ ម៉េងគីម អភិបាលរងខេត្ត ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី បានអញ្ជើញចុះពិនិត្យមើលទីតាំងបិទខ្ទប់មួយចំនួន នៅក្រុងសែនមនោរម្យ ចំពោះអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងករណីរកឃើញវជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១នាក់ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។