Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស !

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ ចំនួន០៣គោលដៅ ទទួលបានការឧបត្ថម្ភ ទឹកសុទ្ធ ភេសជ្ជៈ ពី ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស ក្នុងនោះ ទី១ គោលដៅមន្ទីរពេទ្យហ្លួងម៉ែ ក្នុងអំឡុងខែមេសា ឆ្នាំ២០២១ ទទួលបានការឧបត្ថម្ភ ទឹកសុទ្ធកម្ពុជា ចំនួន១០០កេស, ភេសជ្ជៈ WURKZ ចំនួន២០កេស, តង់ចំនួន០២, ទី២ គោលដៅ វិទ្យាល័យ ជា ស៊ីម សាមគ្គី ក្នុងអំឡុងខែមេសា ឆ្នាំ២០២១ ទទួលបានការឧបត្ថម្ភ ទឹកសុទ្ធកម្ពុជា ចំនួន៥០កេស, ភេសជ្ជៈ WURKZ ចំនួន០៥កេស, ភេសជ្ជៈ IZE ចំនួន១៣យួរ, តង់ចំនួន០១ និងទី៣ គោលដៅ The Great Duke ក្នុងអំឡុងខែឧសភា ឆ្នាំ២០២១ ទទួលបានការឧបត្ថម្ភ ទឹកសុទ្ធកម្ពុជា ចំនួន៣០កេស, ភេសជ្ជៈ WURKZ ចំនួន១០កេស, ភេសជ្ជៈ IZE ចំនួន២០យួរ ដើម្បីបន្ថែមលើអាហាររូបត្ថម្ភ ក៏ដូចជា ប្រើប្រាស់ជាប្រយោជន៍សម្រាប់កងកម្លាំង ដែលបានមមាញឹក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ។

ឆ្លើយតបទៅនឹងសណ្តានចិត្តរបស់សប្បុរសជនខាងលើ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដែលកំពុងបំពេញបេសកកម្ម តាមគោលគោលដៅ មានចិត្តរំភើបកក់ក្តៅបំផុត និងសូមជូនពរ ម្ចាស់ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ លៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ