Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត និង​អ្នកសារព័ត៌មាន​ចូលរួម​បុណ្យ​រំលែក​ទុក្ខ​សព​អ្នកកាសែត​

​កាលពី​ថ្ងៃ​ទី ០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ឯកឧត្តម អភិបាលខេត្ត ច័ន្ទ សុផល និង​សហការី​ព្រម​ទាំង​អ្នកសារព័ត៌មាន មួយចំនួន​បាន​ទៅ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​សព​អ្នកកាសែត​ម្នាក់ ដែល​ស្លាប់​នៅ​គេហដ្ឋាន​របស់​គ្រួសារ​សព​នៅ​ភូមិ អូរ​តា​គាំ ១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង និង​សាកសួរ​សុខទុក្ខ​អ្នកកាសែត​ម្នាក់​ទៀត ដែល​របួសធ្ងន់​សម្រាក​នៅ​មន្ទីរ ពេទ្យ​ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ប​វេល ។​

​កាលពី​រសៀល​ថ្ងៃ​ទី ០២ ខែ​កុម្ភៈ មាន​អ្នកកាសែត​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​ដោយសារ ពួកគេ​ជិះ​ម៉ូតូ​មក​ពី​យក​ព័ត៌មាន​នៅ​ស្រុក​កំរៀង ហើយ​វិលត្រឡប់​មក​ផ្ទះ​វិញ ក៏​ជួប​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ត្រង់​ផ្លូវ​កោង​ស្ថិត នៅក្នុង​ភូមិ​ដង្គត់ ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេល បណ្តាលឱ្យ​ស្លាប់ និង​របួសធ្ងន់ ។​

​ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​សព និង​ចូលរួម​សោកស្តាយ​ចំពោះ​ការបាត់ បង់​អ្នកសារព័ត៌មាន​ម្នាក់​ដោយ​គ្រោះថ្នាក់​ចរាចរ​ដែល​ជាកា​រ​បាត់បង់​ធនធាន​មនុស្ស​ម្នាក់ ដែល​រដ្ឋ និង​សារព័ត៌មាន​ស្តី​អំពី​ក្តី កង្វល់ និង​ការ​ប្រឈម​របស់​ប្រជាពលរដ្ឋ​ជូន​រាជរដ្ឋាភិបាល​ឱ្យបាន​ជ្រាប ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​បាន​ចូល​បុណ្យ​សព​អ្នកកាសែត​កម្ពុជា​អភិវឌ្ឍន៍​ឈ្មោះ សុខ ចាន់ថន អាយុ ៥៦​ឆ្នាំ ចំនួន ១​លាន​រៀល និង​អ្នកកាសែត​គតិ​ជាតិ​ខ្មែរ​ឈ្មោះ មាស ប៊ុនធឿន ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង មន្ទីរពេទ្យ​ចំនួន ១០០​ដុល្លារ ។ ដោយឡែក​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​ចូល​បុណ្យសព​ជាង ៣០​ម៉ឺន​រៀល និង​អ្នក របួស​ជាង ២០​ម៉ឺន​រៀល ។​

​សារព័ត៌មាន​កម្ពុជា​អភិវឌ្ឍន៍ និង​អ្នកកាសែត​ទាំងអស់​ដែល​នៅក្នុង​ខេត្ត​បាត់ដំបង សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់ ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង សូម​ជួប​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត ឡើយ ៕

 

IMG-20160204-WA0000 IMG-20160204-WA0006 IMG-20160204-WA0005

Filed in: ខេត្តបាត់ដំបង