Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​ពួក ​ខេត្ត​សៀមរាប​ កំពុង​កាក់កប​និង​ការ​ថ្លឹង​ប្រាក់​ ​ប្តូរ​ជា​ថ្នូរ​នឹង​រថយន្ត​មិនចាំបាច់​ឡើង​លើ​ជញ្ជីង ធ្វើឲ្យបាត​បង់​ចំណូល​ថវិការរ​ដ្ឋ​

ខេត្តសៀមរាប ៖ ​បើ​តាម​សេចក្តី​បើ​តាម​ប្រព​ភព​ព័ត៏មាន​បាន​អោយ​ដឹងថា កាលពី​ពេល​ថ្មីៗ​នេះ មន្ត្រី​ស្ថានីយ៏​ជញ្ជីង​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​រៀងរាល់ថ្ងៃ ដែល​ធ្វើឲ្យ​មជ្ឈដ្ឋាន​អ្នករកស៊ី​ដឹក​ទំនិញ​ទាំងអស់​កំពុងតែ​សប្បាយចិត្ត​ បំផុត ព្រោះ​ការដឹកជញ្ជូន​លើស​ទំងន់​ខុសច្បាប់​កំណត់ អាចធ្វើ​បាន​ដោយ​ងាយស្រួល​បំផុត គ្មាន​សមត្ថកិច្ច​ណា​មួយ​ធ្វើការ​បង្ក្រាប​នោះ​ឡើយ ។

ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​ពួក​ខេត្តសៀមរាប ចំណុះឲ្យ​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន បាន និង កំពុងតែ​សំងំ​កើប​យក​ប្រាក់​ពី​ក្រុម​អ្នក​ដឹក​ទំនិញ​យ៉ាង​ងាយស្រួល ដោយ​ពុំ​បាន​ឲ្យ​រថយន្ត​ឡើង​លើ​ជញ្ជីង​នោះឡើយ គឺ​គ្រាន់តែ​រង់ចាំ​ទទួលយក​ប្រាក់​ពី​តំណាង​ម្ចាស់​ទំនិញ​តែប៉ុណ្ណោះ ។

​សេចក្តី​រាយ​ការណ៏​បាន​បន្ត​ឲ្យដឹង​ទៀតថា មន្ត្រី​ប្រចាំការ​នៅ​ជញ្ជីង​ថ្លឹង​រថយន្ត​មិន​បាន​អនុវត្ត​តាម​ច្បាប់​នោះ​ ទេ​គឺ​បាន​ត្រឹមតែ​រាប់​ក្បាល​រថយន្ត​យក​ប្រាក់​តែ​ប៉ុណ្ណោះ គឺ​ពុំ​បាន​ថ្លឹង​រថយន្ត​តាមច្បាប់​របស់​មន្ទី​ឫ​ក្រសួង​នោះ​ទេ ។ ហើយ​មន្ត្រី​នៃ​មន្ទីរ​និង​ក្រសួង​សាធារៈណការ និង​ដឹកជញ្ជូន​ទាំងអស់​នោះ​ក៏​បាន​ដឹង​ដែរ​ថា ផ្លូវជាតិ​លេខ​៦A​កំពុងតែ​រង​ការខូចខាត​យ៉ាងខ្លាំង​ដោយសា​តែ​ជនល្មើស​ ដឹកទំនិញ​ខុសច្បាប់​លើស​ទំងន់ ទើបតែនឹង​ជួសជុល​រួច អស់​ថវិកា​ជាច្រើន ។ ហើយ​ម្យ៉ាងវិញទៀត ថវិកា​ដែល​ធ្វើ​ផ្លូវ​នេះ​គឺ​ជា​ថវិកា​ដែល​រាជរដ្ឋាភិបាល​អាច​និង​ខ្ចី​ពី​ បរទេស ជាពិសេស ប្រាក់​កម្ចី​ពី​ធានា​គារ​អភិវឌ្ឍ​ន៏​អាស៊ី និង​ធនាគារ​ពិភពលោក ។​

​ប្រភព​ដដែល​បានឲ្យដឹង​ទៀត​ថា មន្ត្រី​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​សៀមរាប​ដែល​ប្រចាំការ​នៅ​ ស្ថានីយ៏​ថ្លឹង​រថយន្ត​នោះ​មិន​ដែល​ខ្វល់ខ្វាយ​ពី​ការ​ខូច​ផ្លូវជាតិ​នោះ​ទេ គឺ​គិតតែ​ពី​ផលប្រយោជន៏​បុគ្គល​និង​បក្ខពួក​មួយ​ក្តាប់​តូច ពី​ក្រោម​រហូតដល់​ថ្នាក់​ក្រសួង​តែប៉ុណ្ណោះ ។

​ទាក់ទិន​និង​ជញ្ជីង​មិន​ចាំ​ប៉ាច​ថ្លឹង​រថយន្ត​នេះ ដែល​អ្នក​យក​ព័ត៏មាន​យើងក៏​បាន​ជួប​ជាមួយ​លោក គឹម ប៉ុណ្ណា ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​សៀមរាប​តាម​ទូរ​សព្ទ័​ផងដែរ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មករា ២០១៦ ដើម្បី​សុំ​ការបំភ្លឺ​ជំវិញ​ករណី​ចោទប្រកាន់​ខាងលើ​នេះ ។ លោក​បាន​ឆ្លើយ​ប្រាប់ថា អ្នក​យក​ព័ត៏មាន​ឲ្យដឹងថា ការចោទប្រកាន់​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ គឺ ពុំ​មាន​ដូច​ការចោទប្រកាន់​នោះទេ គឺ​ការផាកពិន័យ​មាន​ការ​តាម​កំណត់ បើ​លើស​ចាប់​ពី​ក្រោម​ប្រាំ​ភាគរយ គឺ​ផាកពិន័យ​ទៅតាម​ច្បាប់ ពុំ​មាន​ដូច​ការចោទប្រកាន់​នោះទេ ដែល​ថា​មិនបាច់​ឡើង​ជញ្ជីង​នោះ លោក​បាន​ច្រានចោល​ថា ពុំ​ពិត ។​

​ទោះបីយ៉ាងណា​ក៏ដោយ មជ្ឈដ្ឋាន​នានា​បាន​អំពាវនាវ​ឲ្យមាន​ការយកចិត្តទុកដាក់ និង​ដាក់​ការសង្ស័យ ទៅលើ​ភាពមិនប្រក្រតី​នៅ​ជញ្ជីង​ថ្លឹង​នេះ​ផងដែរ ពីព្រោះ​ថា​បើ​ដូច​ការបញ្ជាក់​អះអាង​របស់​លោក​ប្រធាន​នោះ ផ្លូវជាតិ​លេខ ៦ ទំនងជា​មិន​វិនាស​ខូចខាត​ដូចនេះ​ទេ ខណៈពេល​ដែល​រដ្ឋាភិបាល​បាន​ខិតខំ​យកចិត្តទុកដាក់​និង​ចំណាយ​ថវិការ​រាប់​លាន ​រៀល ក្នុង​ការកសាង​អភិវឌ្ឍ​ផ្លូវ​ថ្នល់​យ៉ាង​លំបាកលំបិន​រហូតដល់​ដើរ​ខ្ចីបុល​គេ បែរជា​ត្រូវ​រង​ការបំផ្លាញ​ដោយ​ក្រុម​មួយ​ក្តាប់​តូច​ដូចនេះ ៕

20150228_135341 20150228_135502

Filed in: ខេត្តសៀមរាប, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានថ្មី