ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១ ក្នុងនាមស្នងការ និងលោក-លោកស្រី ស្នងការរង រួមទាំងកងកម្លាំងនគរបាល នៃស្នងការរដ្ឋាននគរបាលខេត្តកណ្តាល សូមថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន Soktheara Cambodia co, LTD ដែលបានឧបត្ថម្ភ អង្ករចំនួន ៣តោន ជូនដល់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបម្រើក្នុងយុទ្ធនាការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
យើងខ្ញុំសូមថ្លែងអំណរគុណ និងសូមប្រសិទ្ធពរជ័យជូនដល់ លោក លោកស្រី អគ្គនាយកក្រុមហ៊ុន Sok theara Cambodia co, LTD និងក្រុមគ្រួសារ ព្រមទាំងបុគ្គលិក សូមជួបប្រទះនូវពុទ្ធពរទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕