Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

បុរសចំណាស់ម្នាក់ រង​ការ​ចោទ​ប្រកាន់ ប្រើ​កាំបិត​កាប់​បុរស​ម្នាក់​ទៀត បណ្តាល​អោយ​រង​របួស

បាត់ដំបង ៖ បុរសចំណាស់ម្នាក់រង ការចោទប្រកាន់ប្រើ កាំបិតកាប់បុរសម្នាក់ទៀត បណ្តាលអោយរងរបួសពេលជនរងគ្រោះ ដើរចូលយកសម្ភារៈឆក់ត្រី នៅក្នុងខ្ទមចាំស្រែ ដោយរករឿងគាត់ម្ចាស់ខ្ទម ។ ហើយប្រពន្ធជនរងគ្រោះ ប្តឹងនគរបាលឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅតុលាកា នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ ចាត់ការតាមនិតិវិធី។

ហេតុការណ៍ឃាត់ខ្លួននគរបាលស្រុកសង្កែ ធ្វើឡើង កាលពីវេលាម៉ោង ៨ ព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុច​ខ្ទម​ចាំ​ស្រែ អាងអូរលូ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។

ហេតុការណ៍កាប់បុរសរងគ្រោះ វេលាម៉ោង១៨ និង៣០នាទី ល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចខ្ទមចាំស្រែអាងអូរលូ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។

នគរបាលការិយាល័យព្រហ្មទ័ណ្ឌ កំរិតស្រាល បានអោយដឹងថា បុរសចំណាស់ ដែលសមត្ថកិច្ចស្រុក សង្កែបញ្ជូន មកមាន​ឈ្មោះ អ៊ុំ ណុច អាយុ៦៣ឆ្នាំ មានទីលំ ក្រុមទី០៩ នៅភូមិស្តីលើឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង (មកស្នាក់នៅ​ខ្ទម​ចាំ​ស្រែ) ក្នុងភូមិកើតហេតុ ។

វត្ថុតាង ដែលដកហូតបានមានកាំបិតវែង១ដើម ។ ចំណែកជនរងគ្រោះ មានឈ្មោះ យ៉ង់ ម៉ៅ ភេទប្រុសអាយុ៤៥ឆ្នាំរបួស លើ​ចិញ្ចើមឆ្វេង និងមានប្រពន្ធឈ្មោះ ឈិត ហ៊ុយមាស អាយុ ៤៤ ឆ្នាំទាំង ២ នាក់ រស់នៅក្នុងភូមិកើតហេតុ ។

បុរសរងគ្រោះបាន ប្រាប់សមត្ថកិច្ចស្រុកថា ពេលខ្លួនដើរចូលយកអង្រឹង ដែលទុកនៅក្នុងខ្ទម ឈ្មោះ អ៊ុំ ណុច ស្រាប់តែឈ្មោះ អ៊ុំ ណុច យកកាំបិតកាប់មកលើខ្លួនតែម្តង រួចដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

បុរសសង្ស័យ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ខ្លួនឃើញមានមនុស្ស ៤ នាក់ ចូលមកក្នុងខ្ទមចាំស្រែរបស់គាត់ ពេល​នោះបុរសចំនួន ៣ នាក់បានយកសម្ភារៈ ឧបករណ៍ឆក់ត្រី ទៅកាន់នឹងដៃខ្លួន ក៏មានការភ្ញាក់ផ្អើលខ្លាំង និងឆ្ងល់មិនដឹង​ពួក​នេះ យកមកលាក់ពីពេលណា? ។ ហើយឈ្មោះ ម៉ៅ ជាបុរសទី ៤ ចូលមកយកសម្ភារៈឆក់ត្រីនេះ នៅក្រោមគ្រែ ក្នុងខ្ទម ហើយខ្លួនជាម្ចាស់ខ្ទម ក៏ឱនលូកយកកាំបិតពីក្រោមគ្រែដែរ រួចក៏ដេញអោយពួកវាប្រញាប់យកសម្ភារៈនេះ ចេញអោយបាន​លឿន ព្រោះខ្លាចមានរឿងរ៉ាដល់គាត់ជាម្ចាស់ខ្ទម ខណៈនោះជននេសាទ ខុសច្បាប់ទាំង ៤ នាក់នៅឌឺដង ហើយបុរស ៣ នាក់​ទៀត រុញច្រាន បុរសឈ្មោះ ម៉ៅ នេះចូលមក បណ្តាលអោយត្រូវនឹងកាំបិត ដែលខ្លួនកំពង់តែកាន់នៅដៃតែម្តង ។

នគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា បុរសចំណាស់សង្ស័យឈ្មោះ អ៊ុំ ណុច ត្រូវកសាងសំណុំរឿង ពីបទហឹង្សាដោយចេតនា បញ្ជូនទៅតុលាកា នាព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៣ ចាត់ការតាមនិតិវិធី ៕

Filed in: Recent