Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ពិធីបើក​វគ្គ​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​និង ផែនការ​សកម្មភាព​ជាតិ​ខេត្តសៀមរាប

ខេត្តសៀមរាប ៖ រដ្ឋបាល​សាលាខេត្ត​សៀមរាប​មាន​បើក​វគ្គ​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ និង ផែនការ​សកម្មភាព​ជាតិ ស្តីពី​ការ​គាំពារ និង អភិវឌ្ឍន៍​កុមារ​តូច ឆ្នាំ​២០១៤.២០១៨​ក្រោម អធិបតីភាព​ឯ​.​ឧ​ពៅ ពិសិដ្ឋ​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយ​មាន​ការចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អគ្គនាយកដ្ឋាន​គាំពារ​កុមារ​តូច អស់លោក លោកស្រី​ជា គណៈ​អភិបាលក្រុង ស្រុក​មេឃុំ ចៅសង្កាត់ និង មន្ត្រី​ទទួលបន្ទុក​កិច្ច​ស្ត្រី និង កុមារ និង អង្គការ​ដៃគូរ​ផងដែរ​ កាលព្រឹក​ថ្ងៃទី ២៥ ខែ ធ្នូ​ឆ្នាំ​២០១៥​នេះ នៅ​។​

​វគ្គ​ផ្សព្វផ្សាយ​នេះ​ក្នុង​គោលបំណង​និង គោលដៅ គឺ​ស្ត្រី​ទាំងអស់​ទទួលបាន នូវ​សេវា​ថែទាំ និង សេវា​អប់រំ សុខភាព ព្រមទាំង​អាហារូបត្ថម្ភ​នៅពេល​មាន​ផ្ទៃពោះ​ហើយ​កុមារ​តូច​ទាំងអស់​ទទួលបាន​ ការ​ចុះ​បញ្ជីកំណើត ការ ថែទាំ ពិនិត្យ​សុខភាព​ជា​ប្រចាំ ថ្នាំ​បង្ការ​គ្រប់គ្រាន់​អាហារូបត្ថម្ភ​គ្រប់គ្រាន់ និង ទទួល​បាន​ការ​ហាត់រៀន​ពី​ដំបូង​ក្នុង នោះ​កុមារ​តូច​ទាំងអស់​មាន​លក្ខណៈ​ត្រៀម​ជា​ស្រេច​ដើម្បី​ចូល​រៀន​ថ្នាក់​ទី ​១​នៅ​អាយុ​៦​ឆ្នាំ​ព្រមទាំង​បុគ្គលិក បច្ចេកទេស អ្នក​ថែទាំ​កុមារ​តូច មាតាបិតា​និង អ្នកអាណាព្យាបាល ។ ក្នុងនោះ​កុមារ​តូច ចាប់ពី​ពេល​ប្រសូត​រហូតដល់ ពេល​ចូលរៀន មាន​ការរីកចម្រើន​ផ្នែក​រាងកាយ ចំណេះដឹង​ប្រាជ្ញា និង អារម្មណ៍​នៅ​តាម​ផ្ទះ​របស់​ខ្លួន​ព្រមទាំង​តាម មណ្ឌល​ដែល​ផ្តល់​សេវា​សុខភាព អាហារូបត្ថម្ភ និង អប់រំ​ប្រកបដោយ​គុណភាព និង និរន្តរភាព​។​

​មានប្រសាសន៍​បើក​វគ្គ​ផ្សព្វផ្សាយ​នោះ ឯកឧត្តម ពៅ ពិសិដ្ឋ ក៏​បាន​គូសបញ្ជាក់ថា កម្ពុជា​បាន​ធ្វើ​សមា​ហ​រណ កម្ម​ខ្លួន​ចូលទៅក្នុង​តំបន់​និង ពិភពលោក និង បាន​កំពុង​ដើរតួនាទី​យ៉ាង​សកម្ម ក្នុងឋានៈ​ជា​សមាជិក ស្មើភាព និង ស្មើ​សិទ្ធិ​ក្នុង​កម្រិត​តំបន់​និង ពិភពលោក​ហើយ​កម្ពុជា​ក៏​បាន​ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយ​នៃ​កិច្ចអភិវឌ្ឍន៍​ មូល ធន​មនុស្ស ដែល​ចាំបាច់​ត្រូវ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការពង្រឹង​ការអប់រំ​មូលដ្ឋាន ​និង គុណភាព​សិក្សា ដើម្បី បម្រើ​តម្រូវការ​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ។​

​ឯកឧត្តម​បាន​បន្តទៀតថា ដើម្បី​ទទួលបាន​នូវ​មូលធន​មនុស្ស​ទាំងនោះ យើង​ត្រូវ​ចាប់ផ្តើម​ពី​កុមារ​តូច​ហើយ​បរិបទ​ការ​គាំពារ​និង​អភិវឌ្ឍន៍​ កុមារ​តូច បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង ការផ្តល់​នូវ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​ដោយ​មិន​អាច​ខ្វះ​បាន​ក្នុង​ ការអភិវឌ្ឍន៍​ធនធានមនុស្ស ដោយ​ផ្តើមចេញពី​ការគាំទ្រ ការអនុវត្ត​តាម​បែប​ពហុ​វិស័យ​បញ្ចូល​គ្នា ។ ឯកឧត្តម ពៅ ពិសិដ្ឋ បាន​គូសបញ្ជាក់ថា​ពិធី​ផ្សព្វផ្សាយ​គោលនយោបាយ ជាតិ និង ផែនការ​សកម្មភាព​ជាតិ​នេះ​គឺ​មាន​សារៈសំខាន់ ក្នុង​ការអភិវឌ្ឍន៍​កុមារ​តូចៗ​នៅ​កម្ពុជា ដែល​ឆ្លើយតប​ទៅ នឹង​គោលដៅ​ជាតិ​អប់រំ​សម្រាប់​ទាំងអស់គ្នា​និង ជា​ភស្តុតាង​ដែល​បង្ហាញ ពី​កិច្ចខិតខំ​ប្រឹងប្រែង​ពី​សំណាក់​ថ្នាក់ ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​អាទិភាព​ដល់​ក្រសួង​អប់រំ និង ក្រសួង​ពាក់ព័ន្ធ សំខាន់​ដៃគូរ​អភិវឌ្ឍន៍​ទាំងអស់​ដែល​បាន​ចូលរួមចំណែក​ក្នុង​ការ​គាំពារ និង អភិវឌ្ឍន៍​កុមារ​តូច ។​

​ឯកឧត្តម​បាន លើកឡើងថា តាម​ការសិក្សា​ស្រាវជ្រាវ​បានឲ្យ​ដឹង​នៅ​ឆ្នាំ​ដំបូងៗ នៃ​ជីវិត ខួរក្បាល​កុមារ​តូច មាន​ការលូតលាស់ ល្បឿន​លឿន​បំផុត ដែល​គេ​អាច​គិត​ជាការ​ត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ប្រសាទ​ថ្មីៗ​ដែល​សកម្ម​ជាង​ ខួរក្បាល​មនុស្ស​ពេញ វ័យ​ពីរដង​។​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ផ្សេងទៀត ក៏​បង្ហាញ ការវិនិយោគ​មួយ​ដុល្លា​សម្រាប់​ការ​គាំពារ និង អភិវឌ្ឍ កុមារ​តូច​នោះ គេ​នឹង​ទទួលបាន​មកវិញ​នូវ​សមទ្ធិ​ផល​ដែល​មាន​តម្លែ​ស្មើ​១៧​ដុល្លា ។

​ក្នុងនោះដែរ ឯកឧត្តម​ក៏បាន លើក​នូវ​អនុ​សាស្ត្រ​សំខាន់ៗ​របស់​សម្តេច​តេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី ដែល​បាន​លើកឡើង កន្លងមក ដែលជា ប្រទីព​ឆ្លុះបញ្ចាំង​ជូន​ដល់​មន្ត្រី​ទទួលបន្ទុក​ការងារ​ស្ត្រី​និង​កុមារ​ នៅ​តាម​បណ្តា​ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បី​យក​ទៅ អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការអប់រំ​កុមារ​តូច​សំខាន់​ពី​សិទ្ធ​ មាន​ជីវិត​រស់ នៅ​សិទ្ធិ​ទទួល​ការអប់រំ​រៀនសូត្រ​សិទ្ធិ​ទទួល​បាន​ការ​គាំពារ​ក្នុង ស្ថានការណ៍​មាន​សង្គ្រាម និង ការពារ​ប្រឆាំង និង ធ្វើ​អាជីវកម្ម​សេដ្ឋកិច្ច​ឬ កាមគុណ លើ​កុមារ ដែល​នាំឲ្យ​អន្តរាយ ដល់​សុខមាលភាព​របស់​កុមារ ៕

Filed in: ខេត្តសៀមរាប, ព័ត៌មានជាតិ, ព័ត៌មានថ្មី