Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​ នាំយកអំណោយ ផ្តល់ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៦២១

មណ្ឌលគិរី៖​ នាព្រឹកថ្ងៃអង្គារ​ ១៤កើត ខែជេស្ឋ ឆ្នាំ ឆ្លូវ ត្រីស័ក​ ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១​ ឯកឧត្តមឧត្តមសេនីយ៍ទោ​ ឡោ​ សុខា​ ស្នងការនគរបាលខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ បានអញ្ជេីញជួបសំណេះ សំណាលសួរសុខទុក្ខដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១​ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ​ ផ្តល់ជូនកងកម្លាំងវរសេនាតូចលេខ៦២១​ ជាគ្រឿងឧបភោគ​ បរិភោគ​ និងថវិកា​មួយចំនួន។

នាឱកាសនោះដែរ​ ឯកឧត្តម ឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់​ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ ដែលជានិច្ចជាកាលលោកតែងតែគិតគូរពីសុខទុក្ខរបស់កងកម្លាំងនគរបាលជាតិទូទាំងប្រទេស​ ពិសេសកងកម្លាំងនគរបាលការពារព្រំដែនដូចជាពេលនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍បន្ថែមទៀតថា​ កងកម្លាំងនគរបាលការពារព្រំដែនដែលនៅតាមបណ្តាប៉ុស្តិ៍ការពារព្រំដែនទាំង៨ ត្រូវខិតខំការពារសន្តិសុខ​ និងបង្រ្កាបរាល់បទល្មើសនានានៅតាមខ្សែបន្ទាត់ព្រំដែន​ និងទប់ស្កាត់នូវរាល់ការឆ្លងដែនដោយខុសច្បាប់ពីប្រជាលរដ្ឋ​ ដើម្បីបង្ការ​ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ និងបានណែនាំដល់កម្លាំងនគរបាលការពារព្រំដែនត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អប្រសេីរ​ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល​ ៣ការពារ​ ៣កុំ​ និង២ចូលរួម​ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល​ ដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។
អំណោយដែលបានផ្តល់ជូនកងកម្លាំងវរសេនាតូចលេខ៦២១​ ជាគ្រឿងឧបភោគ​ បរិភោគ​ និងថវិកា​ រួមមាន៖​ អង្ករ​ ០១តោន,​ ទឹកត្រី​ ២០យួរ,​ ទឹកស៊ីអ៉ីវ​ ១០កេះ,​ ត្រីខ​ ០១កេះ,​ ប្រេងឆា​ ០២កេះ,​ ប៊ីចេង​ ១២៥កញ្ចប់,​ កាហ្វេ​ ១០កញ្ចប់ធំ,​ ទឹកអាកុល​ ១២០លីត្រ,​ ម៉ាស់​ ០១កេះ,​ របាំងមុខ​ ១៥០,​ ជេលលាងដៃ​ ១កេះ,​ ប្រេងសាំង​ ២០០លីត្រ,​ សាប៊ូ​ ១២៥ដុំ។

ដោយឡែកថវិកា​ចំនួន​ ១,០០០(មួយពាន់)​ ដុល្លាអាមេរិក​ ផ្តល់ជូនប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូររលែ​ សម្រាប់ជួសជុលអគារស្នាក់នៅប៉ុស្តិ៍នារដូវវស្សានេះ​ផងដែរ ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី