Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម អភិបាលខេត្ត​បាត់ដំប​ង​ដឹកនាំ​មន្ត្រី​រាជការ និង​ក្រុម​អ្នកសារព័ត៌មានចុះជួយ​សម្អាត​បរិស្ថាន​នៅតាម​ទីសាធារណៈ​

ខេត្ត​បាត់ដំបង​ ៖  ឯកឧត្តម ច័ន្ទ សុផល អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ដឹកនាំ​មន្ត្រី​រាជការ​តាម​ស្ថាប័ន​រដ្ឋ អង្គភាព​កម្លាំងប្រដាប់អាវុធ​នៅក្នុង​ខេត្ត និង​ក្រុម​អ្នកសារព័ត៌មាន​ប្រចាំខេត្ត​ជាង ២០​នាក់ ចូលរួម​ធ្វើ​ពលកម្ម​ប្រចាំ​សប្តាហ៍​ដើម្បី​សម្អាត​បរិស្ថាន​ក្នុង​ក្រុង​ បាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី ២៧ ខែ​ធ្នូ ឆ្នាំ​២០១៥។​

​នេះ​ជា​ការរួមចំណែក​មួយរ​បស់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ខេត្ត​បាត់ដំបង ដែល​បាន​ចូលរួម​ដោយ​ផ្ទាល់​ជាមួយ​ថ្នាក់ ដឹកនាំ និង​មន្ត្រីរាជការ​នៅក្នុង​ខេត្ត ក្នុង​ការបម្រើ​ផលប្រយោជន៍​ដល់​សង្គមជាតិ និង​ការបំពេញ​ការងារ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន នានា ។ ជាពិសេស​គឺ​ការចូលរួម​សម្អាត​បរិស្ថាន​នៅ​តាម​ទី​សាធារណៈ​នានា នៅក្នុង​ទីក្រុង​បាត់ដំបង​ដែល​ជា​ទីក្រុង​បេតិក​ភ័​ណ្ឌ ជាប់​ចំណាត់ថ្នាក់​ថា ជា​ទីក្រុង​ស្អាត​លេខ ១ នៅក្នុងុ​ព្រះរាជាណាចក្រក​ម្ពុ​ជា ។​

​ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​អំពី​ការរួមចំណែក​លើ​ការអភិវឌ្ឍន៍​គ្រប់ វិស័យ គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្ត​បាត់ដំបង ។ ជាពិសេស​គឺ​ការប្រឹងប្រែង​រៀបចំ​កែលម្អ​សោភ័ណភាព​នៅក្នុង​ទីក្រុង ដែល​ជា​បេះដូង​នៃ​ខេត្ត​ជង្រុក​ស្រូវ ហើយក៏​ជា​ខេត្ត​មួយ​ដែល​ពោរពេញ​ដោយ​សក្តានុពល ទាំង​ផ្នែក​កសិកម្ម ទាំង​ផ្នែក​ទេសចរណ៍​ផង​ដែរ ។​

​ដោយសារ​តែ​ចង់បង្ហាញ​នូវ​សម្រស់​ដ៏​ផូរផង់​ដែលជា​អនុភាព​ដ៏​ខ្លាំងក្លា​ នៃ​ខេត្ត​វ័យ​ចំណាស់​មួយ​នេះហើយ ទើប​អភិ បាល​ខេត្ត ឯកឧត្តម ច័ន្ទ សុផល បាន​បង្កើត​នូវ​ទិវា​ពលកម្ម​ប្រឆាំង​សប្តាហ៍​ដើម្បី​ដឹកនាំ​មន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់​អង្គភាព និង​ស្ថាប័នរដ្ឋ​ក្នុង​ខេត្ត​ចូលរួម​ធ្វើ​ពលកម្ម​សម្អាត​បរិស្ថាន​នៅតាម​ ទីសាធារណៈ​ក្នុង​ទីក្រុង ។​

​ឯកឧត្តម មានប្រសាសន៍ថា ទិវា​ពលកម្ម​នេះ​តែង​រៀបចំ​ធ្វើ​នៅ​រៀងរាល់​ថ្ងៃ​ចុង​សប្តាហ៍​ក្នុង​គោលបំណង ​ចូលរួម សម្អាត​បរិស្ថាន​លើកតម្កើង​សម្រស់​នៅក្នុង​ទីក្រុង ដើម្បី​ឱ្យ​សក្តិសម និង​កេរ្តិ៍ឈ្មោះ​ជា​ទីក្រុង​ស្អាត សម្រាប់​ទាក់ទាញ​ភ្នែក ភ្ញៀវទេសចរ ទាំង​ភ្ញៀវ​បរទេស​ទាំង​ភ្ញៀវ​នៅក្នុង​ស្រុក​ឱ្យ​ចូល​មក​ទស្សន​កាន់តែ​ច្រើន​ ឡើង​ទ្វេរ​ដង​ថែម​ទៀត ។​

​ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​កោតសរសើរ ចំពោះ​ស្មារតី​ចូលរួម​របស់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​បាត់ដំបង ដែល​បាន​ប្រឹងប្រែង​ទាំង​ការជួយ​ផ្សព្វផ្សាយ​នូវ​ការវិវឌ្ឍ​នានា​នៅក្នុង​ ខេត្ត ទាំង​ការចូលរួម​ដោយ​ផ្ទាល់​ក្នុង​ការបម្រើ​ផល ប្រយោជន៍​សង្គម​ជាតិ ៕

2015_12_28ch-1 2015_12_28ch-3 2015_12_28ch-5

Filed in: ខេត្តបាត់ដំបង, ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី