Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាជ្ញាធរខេត្តមណ្ឌលគិរី ចែកស្រូវពូជដល់កសិករចំនួន ១០០គ្រួសារ នៅឃុំស្រែសង្គម ៥០គ្រួសារ និងឃុំអបួនលើ ៥០គ្រួសារ

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានរៀបចំពិធីចែកស្រូវពូជដល់កសិករចំនួន ១០០ គ្រួសារ នៅឃុំស្រែសង្គម ៥០គ្រួសារ និងឃុំអបួនលើ ៥០គ្រួសារ ដោយកសិករមួយគ្រួសារទទួលបានស្រូវពូជផ្ការំដួលចំនួន ២០គីឡូក្រាម​ និងបានចែកម៉ាស៊ីនពង្រោះស្រូវចំនួន ០៣គ្រឿង​ ដល់សមាជិកសហគន៍បណ្តុំអាជីវកម្មដំណាំស្រូវ នៃកម្មវិធី ASPIRE ចំនួន ០៣ សហគមន៍​ ក្នុងនោះ​មាន​ សហគមន៍អភិវឌ្ឍនមានជ័យចំនួន ០១គ្រឿង​ សហគមន៍សាមគ្គីសិរីមានរិទ្ធរុងរឿងចំនួន ០១គ្រឿង​ និងសហគន៍សាមគ្គីរីកចំរើន ០១គ្រឿង​ កាលពីថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណ: អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួម ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី លោក/លោកស្រីក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក មន្ទីរពាកព័ន្ធជុំវិញខេត្ត លោក/លោកស្រីឃុំស្រែសង្គម ឃុំអបួនលើ ដែលប្រព្រឹត្តទៅនៅសាលាស្រុកកោះញែក៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី