Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ពិធីប្រកាសតែងតាំងប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកោះញែក

មណ្ឌលគិរីះ នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកោះញែក ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុក និងលោក លោកស្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុក/ឃុំ ជាច្រើនរូប ដែលបានប្រព្រឹត្តទៅនៅសាលាស្រុកកោះញែក។

ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ដល់ប្រធានគណបក្សស្រុក ដែលទើបតែងតាំងនាពេលនេះ ត្រូវគិតគូរ ការត្រៀមលក្ខណៈសម្បត្តិពីចម្ងាយឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមបឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២២, ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នៅឆ្នាំ២០២៣ និងការបោះឆ្នោតជាបន្តបន្ទាប់ទៀត តាមការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់គណបក្សយើង ក្នុងការទទួលបានជ័យជម្នះ និងបានកោតសរសើរចំពោះក្រុមការងារដែលបានខិតខំអនុវត្តការងារទទួលបានលទ្ធផលល្អក្នុងពេលកន្លងមក។

សូមបញ្ជាក់ថា ឌឹម នី អភិបាលស្រុកកោះញែក ត្រូវបានប្រកាសតែងតាំងជាប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកកោះញែក ជំនួស អតីតអភិបាលស្រុកចាស់ ដែលត្រូវទទួលតួនាទីភារកិច្ចថ្មី៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី