Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ការប្រកួត​អ៊ុំ​ទូក​លើក​ទី​ ១៥ ​មាន​ចំនួន ​២៤ ​គូ​ និង​តាំង​ពិ​ពណ៌​លក់ទំនិញ​គ្រប់​ប្រភេទ​

បាត់ដំបង​៖ ពិធីបុណ្យ​អ៊ុំ​ទូក បណ្តែតប្រទីប​ប្រពៃណីជាតិ ក្នុងឱកាស​អបអរសាទ​រ ថ្ងៃបុណ្យ​ចេញ​ព្រះវស្សា​លើក​ទី​១៥​មាន​ចំនួន​២៤​គូ​ដើម្បី​រំលឹក​គុណ​ដល់​ វរៈ​កងទ័ពជើងទឹក​ជំនាន់​មុន​និង​តាំង​ពិ​ពណ៌​លក់ទំនិញ​កម្ពុជា​-​ថៃ​គ្រប់​ ប្រភេទ ​នា​រសៀល ថ្ងៃទី​២៦-២៧ ខែតុលា ឆ្នាំ​២០១៥​នៅ​ដងស្ទឹង​សង្កែ ក្រុង​បាត់ដំបង​។​

​ក្នុង​ពិធី​នេះ​លោក អ៊ុក វង្ស ប្រធាន ក្រុមប្រឹក្សា​ខេត្ត លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង អញ្ជើញ​ជា​គណៈអធិបតី​និង​មាន​ការអញ្ជើញ ចូលរួម​ពី​សំណាក់ គណប្រតិភូ ខេត្ត​ត្រាត ខេត្ត​ច័ន្ទ​បុរី ព្រះរាជាណាចក្រ​ថៃឡង​ដ៍ និង​អគ្គ​កុងស៊ុល​វៀតណាម​ប្រចាំ ខេត្ត​បាត់ដំបង និង​ប្រតិភូ​ខេត្ត​កំពង់ឆ្នាំង ខេត្ត​ប៉ៃលិន ថ្នាក់ដឹកនាំ​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់ អាវុធ គ្រប់​ប្រភេទ ជុំវិញ​ខេត្ត កីឡាក កីឡា​កា​នី ទូក​ទាំង​៣​ខេត្ត សរុប​ប្រមាណ​៨០៧ នាក់ មាន​ទូក ចំនួន​២៤​ទូក ភ្ញៀវ​ជាតិ​និង​អន្តរជាតិ អាជីវករ សប្បុរស់ជន ប្រជាពលរដ្ឋ ចូលរួម​រាប់ម៉ឺន​នាក់​។​

​លោក សុខ គង់ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ អ៊ុំ​ទូក​ខេត្ត បាន​អោយ​ដង​ថា ខេត្ត​បាត់ដំបង បាន​រៀបចំ​ពិធី​បុណ្យ​អ៊ុំ​ទូក ថ្នាក់​ខេត្ត​នេះ​បាន​ធ្វើឡើង ចាប់តាំងពី​ឆ្នាំ​២០០០​មក ដោយសារតែ ក្នុង​ខេត្ត​បាត់ដំបង​បាន​ជួប គ្រោះទឹកជំនន់​២ ឆ្នាំ​ជាប់ៗ​គ្នា ក្នុង​ឆ្នាំ​២០១២ និង​២០១៣​កន្លង​ទៅ​ពី​ធី​នេះ​ត្រូវបាន​ផ្អាក​។​

​លុះ​ឆ្នាំ​២០១៥​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ បុណ្យជាតិ និង​អន្តរជាតិ ជាពិសេស​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញាត​ឱ្យ ធ្វើ​ពិធី​បុណ្យ​អ៊ុំ​ទូក​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ​នេះ​ឡើង​វិញ ដើម្បី​អបអរសាទរ​រំលឹក​ខួប ដល់​វីរៈ​កងទ័ពជើងទឹក ដ៏​អង់អាច​ខ្លាហាន ដែល​បាន​ប្រយុទ្ធ​យក​ជ័យជំនះ លើ​ខ្មាំងសត្រូវ​នា​សម័យមុន ដែល​មាន​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ របស់​បុព្វបុរស​ខ្មែរ ។

​លោក សុខ គង់ បានបញ្ជាក់​ថា ទូក​ដែល​រដ្ឋបាល​ខេត្ត បាន​រៀបចំ​ប្រកួត​នា​ឆ្នាំ​នេះ គឺមាន​២៤​ទូក កីឡាករ កីឡា​ការ​នី ចំនួន​៨០៧​នាក់ ក្នុងនោះ កីឡាករ​បម្រុង​មាន​ចំនួន​២១៦​នាក់ និង​មាន​កីឡាការិនី​ចំនួន​១២០​នាក់ បម្រុង​៣២​នាក់ ហើយ​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​២៦​និង​២៧​ខែតុលា​ឆ្នាំ​២០១៥ ដើម្បី​អបអរ​សា​ទេ ថ្ងៃបុណ្យ​ចេញ ព្រះវស្សា គឺ​ថ្ងៃ​១៤-១៥​កើត​ពេញ​បរ​មី ខែ​អស្សុជ ដើម្បី​ភ្ជាប់​ទៅ និង​ប្រពៃណី របស់​បងប្អូន​ខ្មែរ​យើង នៅ​ខេត្ត​បាត់ដំបង ដែល​តែងតែ​ធ្វើជា​រៀងរាល់​ឆ្នាំ​រហូត​មក​។​

​លោក ច័ន្ទ សុផល អភិបាលខេត្ត បាន​មានប្រសាសន៍ថា​ពិធី​នេះ​ឡើង​នា​ពេល​នេះ ដើម្បី​អបអរសាទរ​បុណ្យ​អ៊ុំ ទូក​ថ្នាក់​ខេត្ត នេះ​ឡើង​ដើម្បី​ជ្រើសរើស​ចំណាត់ថ្នាក់​ល្អ យក​ទៅ​ប្រកួត​នៅ រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៤​ដល់​ថ្ងៃ​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១៥​ពេលខាងមុខ​នេះ ។​បន្ទាប់​ពី​ការប្រកួត អ៊ុំ​ទូក ពេល​ថ្ងៃ​    ​នៅពេល​យប់​ក៏​មាន​បាញ់​កាំជ្រួច បង្ហោះ​គោម និង​បណ្តែតប្រទីប កំដរ ជូន​ប្រជាពលរដ្ឋ​ទិញ​ទំនិញ យក​ទៅ​ប្រើប្រាស់ ផងដែរ​ដើម្បី​ញាំ​ង​អោយ​ពិធី​នេះ​កាន់តែ​មាន​ភាព​អធឹកអធម ថែម​ទៀត​។

​ដោយឡែក តាំងពី​ថ្ងៃ​២២ ខែតុលា ឆ្នាំ​២០១៥ កន្លងមក កម្លាំង​សមត្ថកិច្ច​គ្រប់​ប្រភេទ​បាន​ខិតខំ​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ ទាំង​ថ្ងៃ​យប់​ដោយ​មិន​គិពី​ការនឿយហត់​ឡើយ ៕​

 

2015_10_27a (1) 2015_10_27a (2) 2015_10_27a (3) 2015_10_27a (4)

Filed in: ខេត្តបាត់ដំបង, ព័ត៌មានជាតិ, ព័ត៌មានថ្មី