Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ប្រជាពលរដ្ឋក្រីក្រ ជនពិការ ជនចាស់ជរាចំនួន ៧០គ្រួសារ នៅស្រុកអូររាំង ដែលរងផលប៉ះពាល់នៃជំងឺកូវីដ១៩ ទទួលអំណោយសង្រ្គោះបន្ទាន់ពីអាជ្ញាធរខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ ដោយមើលឃើញពីជីវភាពខ្វះខាតរបស់ប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកអូររាំង ក្នុងបរិបទនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្មេងកំព្រា ស្រ្តីមេម៉ាយ ជនពិការ និងជនចាស់ជរាចំនួន ៧០គ្រួសារ នៅក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែគិតគូរយកចិត្តទុកដាក់ដល់ការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត កុមារកំព្រា ស្រ្តីមេម៉ាយ និងជនចាស់ជរាគ្មានទីពឹង ជាក់ស្តែង ប្រជាពលរដ្ឋដែលកំពុងខ្វះខាតនាពេលនេះ ទទួលបានអំណោយសង្រ្គោះបន្ទាន់ ក្នុងការជួយដោះស្រាយដល់ជីវភាពរស់នៅបានមួយរយៈពេលផងដែរ។ ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ និងដាំដុះដំណាំរួមផ្សំផ្សេងៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ឲ្យជីវភាពរស់នៅមានលក្ខណៈសមរម្យ ម្យ៉ាងទៀត ក៏សូមឲ្យប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សា ការពារធនធានធម្មជាតិ ឲ្យបានគង់វង្សទុកសម្រាបកូនចៅជំនាន់ក្រោយ ចៀសវាង មានការចូលទៅកាន់កាប់ ឫទន្រ្ទានយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិ អាចប្រឈមនឹងផ្លូវច្បាប់។ បន្ថែមលើសនេះ ឯកឧត្តម បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្ជប់ខ្ជួនលើវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

តាមការបញ្ជាក់របស់លោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឲ្យដឹងថា សម្ភារដែលផ្តល់ជូនគ្រួសារខ្វះខាតចំនួន ៧០គ្រួសារ នៅក្នុងឃុំដាក់ដាំ ស្រុកអូររាំងនាពេលនេះ រួមមាន ដោយក្នុង ១គ្រួសារ ទទួលបានអង្ករ ២០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ប្រេងឆា ១លីត្រ និងម៉ាស់ ១ដុំ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី