Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលបានចូលរួមអនុវត្តវិធានការបិទខ្ទប់ ១,៤៤៧នាក់ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តម ឃួង ស្រេង!

នៅក្នុងព្រឹត្តិការ សហគមន៍២០កុម្ភៈ បានបណ្តាលឲ្យជំងឺកូវីដ-១៩ ឆ្លងរាលដាលជាបន្តបន្ទាប់ អូសបន្លាយពេល មកដល់បច្ចុប្បន្ន ដែលនាំឲ្យមានមនុស្សឆ្លងជំងឺ ជាង២ម៉ឺននាក់ និងស្លាប់១៥៤នាក់ គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ។ ដោយអនុវត្តតាមការដឹកនាំចង្អុលបង្ហាញ ពីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅក្នុងកាលៈទេសៈនេះ អាវុធហត្ថរាជធានី ភ្នំពេញ បានបញ្ចេញកម្លាំង ទៅចូលរួមយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ ក្នុងប្រតិបត្តិការ បង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រប់រូបភាព ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់នូវអំណោយដ៏ថ្លៃថ្លា រួមមានអង្ករនិងមី ចំនួន ១,៤៤៧ ឈុត តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចែកជូនដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលបានចូលរួមអនុវត្តវិធានការបិទខ្ទប់ក្នុងរយៈកាលកន្លងមក ចំនួន១,៤៤៧នាក់ ទុកជាការលើកទឹកចិត្ត និងបំពេញបន្ថែមតម្រូវការប្រើប្រាស់ក្នុងក្រុមគ្រួសាររៀងៗខ្លួន។

ក្នុងឱកាសបែងចែកអំណោយនេះផងដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់នាយទាហានដែលជាតំណាង តាមបណ្តាអង្គភាពចំណុះ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ឲ្យក្រើនរំលឹកដល់សមាជិករបស់ខ្លួនគ្រប់រូប បន្តរួមចំណែកអនុវត្ត បេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ តទៅមុខទៀតដោយឥតរុញរា ក្នុងស្មារតីទទួលខុសត្រូវនិងប្តេជ្ញាខ្ពស់ ស្របតាមបទបញ្ជាថ្នាក់លើ ក៏ដូចជាការណែនាំនានា របស់ក្រសួងសុខាភិបាល និង អនុវត្តឲ្យបានម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ