Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

​នៅ​ខេត្ត​មណ្ឌល​គី​រី​​ ម៉ូតូ​អត់​ពន្ធ​​ដាក់​លក់​យ៉ាង​បើក​ចំហរ អម​សងខាង​ផ្លូវជាតិ​លេខ ៧៦

មណ្ឌលគិរី ៖ ម៉ូតូ​អត់​ពន្ធ​ជាច្រើន​គ្រឿង ត្រូវបាន​ឈ្មួញ​ដាក់តាំង​លក់​ម៉ា​សេរី អម​តាម​សងខាង​ផ្លូវ​ជាតិ​លេខ​៧៦ ស្ថិតក្នុង​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ចំ​កណ្តាល​ក្រុង​សែន​មនោ​រម្យ ។​

​បើ​តាម​ប្រជាពលរដ្ឋ​និយាយថា ម៉ូតូ​ដែល​គ្មាន​លិខិតស្នាម​នាំចូល​ទាំងនេះ គេ​ឃើញ​ដាក់​លក់​តាម​ហាង​លក់​ម៉ូតូ​ជា​ច្រើន​កន្លែង ក្នុង​ក្រុង​សែន​មនោ​រម្យ ។ ហាង​លក់​ម៉ូតូ​ទាំង​នេះ​មាន​ដាក់លក់​ម៉ូតូ​អត់​ពន្ធ​ជា​យូរ​មក​ហើយ ប៉ុន្តែ​កម្រ​ឃើញ​មាន​វត្តមាន​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ ណាស់ ហាក់ដូចជា​ត្រជាក់ចិត្ត​ទាំងអស់គ្នា ។​

ប្រភព​ពី​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្បែរ​ហាង​លក់​ម៉ូតូ​ទាំងអស់នោះ និយាយថា កាលពី​អំឡុង​ដើមឆ្នាំ​២០១៣ គេ​ធ្លាប់​ឃើញ​នគរបាល​សេដ្ឋកិច្ច​ចុះបង្ក្រាប​ទីតាំង​លក់​ម៉ូតូ​អត់​ពន្ធ​ ទាំងនេះ​ម្ដង​ដែរ ប៉ុន្តែ​បន្ទាប់ពី​ការបង្ក្រាប​នោះ​រហូតមក​ដល់​បច្ចុប្បន្ន គេ​ឃើញ​ហាង​លក់​ម៉ូតូ​ទាំង​នោះ​ដាក់តាំង​លក់​ម៉ូតូ​អត់​ពន្ធ​ច្រើន​ជាង​មុន​ ទៅទៀត ហើយ​មិន​មាន​ការបង្ក្រាប​ទៀតឡើយ​។​

សេចក្ដីរាយការណ៍​បាន​ និយាយទៀតថា មូលហេតុ​ដែល​មិន​មាន​មន្ត្រី​ជំនាញ​ចុះបង្ក្រាប់​ទីតាំង​លក់​ម៉ូតូ​អត់​ពន្ធ ​ទាំងនោះ ត្រូវ​គេ​សង្ស័យថា មន្ត្រី​ជំនាញ ដែល​មាន​តួនាទី​បង្ក្រាប​បទ​ល្មើ​ទ​ទាំងនេះ​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង ​អ្វីមួយ ជាមួយនឹង​ឈ្មួញ​លក់​ម៉ូតូ​អត់​ពន្ធ​ទាំងអស់​នោះ​ហើយ​ទើប​មិន​បង្ក្រាប ។​
​ បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ហាង​លក់​ម៉ូតូ​មួយ​រូប ក្នុង​ក្រុង​សែន​មនោ​រម្យ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ដោយ​ត្រង់​ថា ម៉ូតូ​ដែល​ដាក់លក់​សព្វថ្ងៃនេះ​គឺ​លាយឡំ​គ្នា ទាំង​ម៉ូតូ​អត់​ពន្ធ និង​មាន​ពន្ធ ។ ចំពោះ​ម៉ូតូ​អត់​ពន្ធ គាត់​ទិញ​យក​មក​លក់​បន្ត​ពី​ឈ្មួញ ដែល​ម៉ូតូ​អត់​ពន្ធ​ទាំងនេះ​គឺ​ពួក​ឈ្មួញ​នាំ​ចូល​តាម​ច្រក​ទ្វេភាគី និង​ច្រករបៀង​មួយចំនួន​តាម​បន្ទាត់​ព្រំដែន​ក្នុង​ខេត្ត​មណ្ឌលគិរី និង​ស្រុក​ស្នួល ខេត្ត​ក្រចេះ ។​

ជុំវិញ​ករណី​នេះ លោក សំ សុវណ្ណរិទ្ធ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត ថ្លែងថា លោក​ទទួលស្គាល់ថា​ពិតជា​មាន​ម៉ូតូ​អត់​ពន្ធ​ដាក់​លក់​នៅ​ក្នុង​ក្រុង​សែន​ មនោ​រម្យ​មែន តែ​លោក​មិនទាន់​អាច​ចុះ​បង្ក្រាប​បាន​ទេ ។ តាម​ការណែនាំ​របស់​ថ្នាក់លើ តម្រូវឲ្យ​ម្ចាស់​ហាងដែ​លលក់​ម៉ូតូអ​ត់​ពន្ធ​ទាំងនោះ ស្ម័គ្រចិត្ត​យក​ម៉ូតូ​ដែល​អត់​ពន្ធ​ចូល​មក​បង់ពន្ធ​ដោយ​ខ្លួនឯង​សិន តែ​បើ​ម្ចាស់​ម៉ូតូ​អត់​ពន្ធ​ទាំងនោះ​នៅតែ​មិន​ធ្វើ​តាម​ការណែនាំ ទើប​ឈាន​ដល់​ការបង្ក្រាប ។​
​លោក​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ ខេត្ត​បានឲ្យដឹង​ទៀត​ថា ចំពោះ​ការនាំ​ម៉ូតូ​អត់​ពន្ធ​ចូល​តាម​ច្រករបៀង​នានា​ក្នុង​ខេត្តមណ្ឌលគិរី​ នោះ លោក​មិន​បានដឹង​ច្បាស់​ទេ ព្រោះ​ច្រករបៀង​គឺ​នៅ​ក្រៅ​ដែន​សមត្ថកិច្ច​របស់​លោក ប៉ុន្តែ​នៅ​តាម​ច្រកទ្វារ​ទ្វេភាគី ដែល​មាន​មន្ត្រី​សាខាគយ​ប្រចាំការ មិន​មាន​ការនាំ​ម៉ូតូ​គេច​ពន្ធ​ចូល​ទេ ។​

យ៉ាងណាក៏ដោយ មជ្ឈដ្ឋាន​នានា​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​លើកឡើង​ថា សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​មិនគួរ​បណ្តែតបណ្ដោយ​ឲ្យ​ឈ្មួញល​ក់​ម៉ូតូ​អត់​ ពន្ធ​យ៉ាង​អនាធិបតេយ្យ​យូរ​ឆ្នាំ​មកហើយ​បែបនេះ​ទេ គួរណា​រួម​គ្នា​ទប់ស្កាត់​ឲ្យមាន​ប្រសិទ្ធភាព​ជុំវិញ​បញ្ហា​នេះ ។ ការបើក​ឲ្យ​លក់ដូរ​ម៉ូតូ​អត់​ពន្ធ​យ៉ាង​សេរី​ដូច្នេះ ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ពន្ធ​នាំ​ចូល​របស់​រដ្ឋ​យ៉ាងច្រើន​ក្នុង​មួយឆ្នាំៗ ហើយ​ម្យ៉ាងវិញទៀត ការបើក​ដៃ​ឲ្យ​ហាង​លក់​ម៉ូតូ​នានា​ដាក់​លក់​ម៉ូតូ​គ្មាន​លិខិតស្នាម​ ត្រឹមត្រូវ​ដូច្នេះ ក៏​អាច​ជា​ទីផ្សារងងឹត​សម្រាប់​ទិញ​លក់​ម៉ូតូ​ចោរ​ផងដែរ ៕

 

2015_10_24a (2)

2015_10_24a (3)

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី