Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

រដ្ឋបាល​ព្រៃឈើ​ស្រុកកែវ​សីមា​បង្ក្រាប​ឈើ​ប្រណីត​បានចំនួនពីរ​រថយន្ត

​ខេត្ត​មណ្ឌលគិរី  ៖  ក្នុង​រយៈ​ពីរ​ថ្ងៃ ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា សហការ​ជាមួយ​នគរបាល​អធិការដ្ឋាន​ស្រុក ចាប់​បង្ក្រាប​បាន​រថយន្ត​ដឹក​ឈើប្រណិត​ចំនួន​ពីរ​គ្រឿង​ជា​បន្តបន្ទាប់ ។ ប្រតិបត្តិការណ៏​នេះ​ធ្វើ​នៅ​ថ្ងៃ​ទី​២៤-២៥ តុលា នៅ​ចំនុច​មុខ​ផ្ទះ​ប្រជាពលរដ្ឋ ច្រកចូល​ទៅ​ផ្លូវ​សាលាស្រុក​ចាស់ ក្នុង​ភូមិ​ស្រែ​ព្រះ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា​។​

​លោក​រឿង សុផាត នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា​បានឲ្យដឹងថា ឈើប្រណិត​ដែល​កម្លាំង​ជំនាញ​នឹង​កម្លាំង​នគរបាល​បង្ក្រាបបាន​មាន​ចំនួន​សរុប ​៣១​កំណាត់ សុទ្ឋសឹង​ជា​ប្រភេទ​ឈើ​បេង ។ លោក​បន្តថា នៅ​ថ្ងៃ​ទី​២៤ តុលា កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​បាន​រថយន្ត​ម៉ាក ឡង់​គ្រីស័រ​កែច្នៃ ដែល​មាន​ផ្ទុក​ឈើ​ប្រភេទ​បេង​ចំនួន​២២​ដុំ នឹង​នៅ​ថ្ងៃទី​២៥ តុលា កម្លាំង​ជំនាញ​ធ្វើការ​ចាប់​បង្ក្រាប​បន្តបាន រថយន្ត​ម៉ាក​ធុន​ត្រា មាន​ផ្ទុក​ឈើប្រណិត​បេង​ចំនួន​៩​ដុំ​។  ក្រោយពី​ចាប់​បង្ក្រាបបាន​ជោគជ័យ​ទាំងពី​ករណី​រថយន្ត​ល្មើស​នឹង​វត្ថុតាង ត្រូវបាន​ជំនាញ​យក​មក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា ដើម្បី​ចាត់ការ​តាមច្បាប់​។

​ដោយឡែក តាម​សេចក្តី​រាយ​ការណ៏​ពី​ស្រុកកោះ​ញែក​បានឲ្យដឹងថា ជំនួញ​ឈើប្រណិត​កំពុង​មាន​សកម្មភាព​ម​មា​ញឹក​ជាខ្លាំង បន្ទាប់​ពី​រដូវប្រាំង​បាន​ឈាន​ចូល​មក​ដល់ ខណៈ​ការដឹកជញ្ជូន​ឈើ​តាម​រយៈ​រថយន្ត​គ្រប់​ប្រភេទ ជា​ពិសេស​រថយន្ត​ប្រភេទ​សាំ​យ៉ុង ត្រូវបាន​គេ​មើលឃើញថា មាន​សកម្មភាព​ច្រើន​ក្នុង​ការដឹកជញ្ជូន​ឈើប្រណិត យកទៅ​លក់​តាម​ព្រំដែន​នានា​ក្នុង​ខេត្ត​រតនគិរី ។​

​ប្រភព​បានឲ្យដឹងថា ឈើ​ដែល​គេ​ដឹក​ចេញពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​ទៅ​ខេត្ត​រតនគិរី គឺ​ត្រូវ​ឆ្លងកាត់​មុខមន្ត្រី​មាន​សមត្ថកិច្ច​គ្រប់​ប្រភេទ រួមទាំង​មន្ត្រី​ជំនាញ​ផងដែរ​។ បើ​គេ​គិត​ពី​ចង្ងាយ​ផ្លូវ​ពី​ស្រុក​កោះ​ញែក​ទៅ​ព្រំដែន​អូរយ៉ាដាវ​ខេត្ត​ រតនគិរី គឺ​ត្រូវ​ឆ្លងកាត់​ស្រុក​ជាច្រើន​ដូចជា ស្រុក​កោះ​ញែក​(​មណ្ឌលគិរី​) ស្រុក​លំផាត់ ក្រុង​បាន​លុង ស្រុក​ប​កែវ នឹង​ចុងក្រោយ​គេ​គឺ​ស្រុក​អូយ៉ាដាវ (​រតនគិរី​) ដែល​មាន​ច្រករបៀង​ជាច្រើន សម្រាប់​នាំ​ឈើ​ចេញ​ទៅ​ក្រៅប្រទេស​៕

2015_10_25a (1) 2015_10_25a (3)

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី