Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៥ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី ១ ឧសភាឆ្នាំ ២០២១ ជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅក្រុមហ៊ុនមេហ្គាហ្វឺស

មណ្ឌលគិរី ÷ នៅព្រឹកថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២១ មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានរៀបចំប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី ១៣៥នៃទិវាពលកម្មអន្តរជាតិថ្ងៃទី ១ ឧសភាឆ្នាំ ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាភូមិភាគ ៨ ឯកឧត្តម សាយ ម៉េងគីម អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត លោកអភិបាលស្រុកអូររាំង តំណាងក្រុមហ៊ុនមេហ្គាហ្វឺស ព្រមទាំងមានកម្មករ-និយោជិត ចំនួន ៥០ នាក់ ដែលពិធីនេះធ្វើឡើងនៅក្នុងបរិវេណក្រុមហ៊ុនមេហ្គា ហ្វឺស ផ្លេនថេសិន ស្ថិតនៅក្នុងភូមិភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំងខេត្តមណ្ឌលគិរី ។

ឯកឧត្តម សាយ ម៉េងគីម អភិបាលរងខេត្ត បានសំដែងនូវក្ដីរីករាយដោយបានជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនកម្មករ-និយោជិតនៅក្នុងក្រុមហ៊ុន ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៥ នៃទិវាពលកម្មអន្តរជាតិ ១ឧសភាឆ្នាំ ២០២១ ក្រោមប្រធានបទ ៉ សន្តិភាព សន្តិសុខ និងការងារ ៉ ។

ឯកឧត្តមអភិបាលរងខេត្ត បានវាយតម្លៃខ្ពស់និងកោតសរសើរដល់មន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលខិតខំប្រឹងប្រែងបំពេញការងារ និងជាពិសេសបានរៀបចំពិធីនេះឡើង ទោះឋិតក្នុងបរិបទនៃការរាលដាលជំងឺកូវីដ១៩ ដើម្បីរំលឹកដល់សមិទ្ធផលនានានៃវិស័យការងារដែលបានបង្កើតនូវបទដ្ឋានការងារសមស្របសម្រាប់កម្មករនិយោជិតដែលជាកម្លាំងស្នូលក្នុងការអភិវឌ្ឍប្រទេសជាតិ ។ លោកក៏បាន កោតសរសើរដល់ថ្នាក់ដឹកនាំក្រុមហ៊ុនដែលបានជ្រើសរើសយកខេត្តមណ្ឌលគិរីក្នុងការវិនិយោគ និងបានផ្ដល់ការងារជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ។

ឯកឧត្តម សាយ ម៉េងគីម ក៏បានស្នើដល់តំណាងក្រុមហ៊ុន ត្រូវចូលរួមអនុវត្តតាមលិខិតបទដ្ឋាននានារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលក្នុងការពារការឆ្លងជំងឺកូវីដ១៩ ដល់កម្មករនិយោជិត ។ ដោយឡែកកម្មករនិយោជិត ក៏ត្រូវខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទីរបស់ខ្លួន ប្រកបដោយភាពស្មោះត្រង់និងការទទួលខុសត្រូវ និងត្រូវចូលរួមថែរក្សាអនាម័យ ជាពិសេសត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩ ។

លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានជម្រាបជូនអង្គពិធីថា តាមការធ្វើជំរឿនសហគ្រាសឆ្នាំ ២០២១ ខេត្តមណ្ឌលគិរី មានសហគ្រាសធុនតូចនិងមធ្យមចំនួន ១៧៣ សហគ្រាស ដែលផ្ដល់ការងារសរុបបានចំនួន ៤៤៩៤ នាក់ ស្រី ១៦៨៨នាក់ និង កម្មករនិយោជិតជនបរទេសសរុប ២៣១ នាក់ស្រី ៣៩ នាក់។ ក្រៅពីនេះមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋទាំងពីរភេទសរុបចំនួន ៣៣២ នាក់ស្រី ២២២ នាក់ លើមុខជំនាញចំនួន ២១ ដើម្បីផ្ដល់ឱកាសការងារនិងមុខរបរដល់ប្រជាពលរដ្ឋ ក្នុងគោលបំណងលើកកំពស់ជីវភាពគ្រួសារ នឹងកាត់បន្ថយភាពក្រីក្រ ។

ក្នុងឱកាសនោះដែរមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បាននាំចេញនូវអំណោយមួយចំនួនចែកជូនដល់កម្មករនិយោជិតក្រុមហ៊ុនចំនួន ៥០ នាក់ ដោយក្នុងម្នាក់ៗទទួលបាន មីខ្លាឃ្មុំ ១ កេស ម៉ាស់១ប្រអប់ ក្រម៉ា ១ អាល់កុល១ដប និងថវិកា ១ ម៉ឺនរៀល ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី