Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ទទួលអំណោយ និងថវិកាមួយចំនួន ពីសប្បុរសជន ដើម្បីអបអរទិវា ៨ ឧសភា ២០២១

មណ្ឌលគិរី៖ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រគល់-ទទួលសម្ភារ រួមមាន អាល់កុល ម៉ាស់ ទឹកបរិសុទ្ធ មីខ្លាឃ្មុំ និងថវិកាមួយចំនួន ពីសប្បុរសជន ដើម្បីចូលរួមក្នុងឱកាសខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”។

នៅក្នុងពិធីប្រគល់-ទទួលសម្ភារនោះដែរ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាព ឯកឧត្តម ណយ ស្រូន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយនឹង លោក លោកស្រី ជាអនុប្រធានអចិន្ត្រៃយ៍ អនុប្រធានគណៈកម្មាធិការសាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាស្រុក ក្រុមហ៊ុន ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
ឯកឧត្តម ស្វាយ សំអ៊ាង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រ និងចូលរួមជាមួយកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ក្នុងការជួយសង្គ្រោះជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងអ្នកដែលត្រូវការជំនួយជាចាំបាច់ ក្នុងបុព្វហេតុមនុស្សធម៌ ហើយ ឯកឧត្តមប្រធាន នឹងយកសម្ភាររួមជាមួយថវិកាទាំងនេះ ទៅចាត់ចែងទៅតាមគោលការណ៍របស់កាកបាទក្រហមកម្ពុជា ដោយឆ្លើយតបឲ្យបានទាន់ពេលវេលា។

ទន្ទឹមនឹងនោះដែរ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ តំណាងលោកឧកញ៉ា លោក លោកស្រី ទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូណ៍ កម្លាំងពលំមាំមួន ជោគជ័យគ្រប់ភារកិច្ច សូមជៀសឲ្យផុតពីរោគានានា ជាពិសេសមេរោគរាតត្បាតកូវីត-១៩ និងទទួលបានតែនឹងពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី