Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះ ឯកឧត្តម បណ្ឌិត មុឹង មករា និងក្រុមការងារ !

នារសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម បណ្ឌិត មុឹង មករា ប្រធានក្រុម៨ និងជាប្រធានយុវជនចុះជួយស្រុកជើងព្រៃ បានចាត់តំណាងដែលមាន ឯកឧត្តម ម៉េង ស្រ៊ុន អនុប្រធានក្រុម៨ និងជាប្រធាន គណៈកម្មការជួយគ្រួសារក្រីក្រស្រុកជើងព្រៃ នាំយកគ្រឿងឧបភោគបរិភោគ ចំនួន០៦មុខ ប្រគល់ជូនកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងនៅតាមគោលដៅបិទខ្ទប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។
គ្រឿងឧបភោគបរិភោគទាំង០៦មុខ រួមមាន ៖
១. អង្ករ ២តោន
២. មីមាមា ១៨០កេស
៣. ត្រីខ ២០០យួរ
៤. ទឹកសុទ្ធ ១០០កេស
៥. ភេសជ្ជៈ ១០០កេស
៦. ទឹកសុីអ៊ីវ ៣០០ដប
ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម បណ្ឌិត មុឹង មករា និងក្រុមការងារ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕

Filed in: Recent