Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ភ្នាក់ងារ​សារព័ត៌មាន​ឆន្ទៈ​ខ្មែរ​ប្រចាំ​ខេត្ត​ប៉ៃលិន​ចូលខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​ពាក់ព័ន្ធ​នឹង​ប្រើពាក្យ ថា “​ជំទាវ​អត់​ក្រិត​” និង​ចុះ​ផ្សាយ​រឿង​បំផ្លាញ​ដំឡូង​មី​៥០​ហិកតា​របស់ខ្លួន​

​ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ជា​ភ្នាក់ងារ​សារព័ត៌មាន​ឆន្ទៈ​ខ្មែរ​ប្រចាំ​ខេត្ត​ប៉ៃលិន បាន​ចូល​ទៅ​សាលាដំបូង​ខេត្ត កាលពី​វេលា​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៥​កន្លងទៅនេះ ដើម្បី​បំភ្លឺ​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​លោក​ឧកញ៉ា​សេង ឈុន​ឡេង ដែល​ប្តឹង​ពី​បទ​ព្រហ្មទណ្ឌ​«​បរិហារកេរ្តិ៍​ជា​សាធារណៈ​» កាលពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៥ ដោយ​លោក​បាន​សរសេរ​ប្រើ​ពាក់​ថា​“​ជំទាវ​អត់​ក្រិត​”​និង​ចុះ​ផ្សាយ​ក្នុង​កាសែត​រឿង​បញ្ជា​មេការ​នាំគ្នា​យក​ត្រាក់ទ័រ​ទៅ​បំផ្លាញ​ដំណាំ​ដំឡូង​មី​របស់ខ្លួន​លុះ​ក្រោយ​ពី​មាន​ពាក្យបណ្តឹង​លោក​ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ក៏​ចេញ​ដីកា​កោះហៅ​កាលពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៥ កន្លងមកនេះ ។​

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា បុរស​ខាងលើ​មាន ឈ្មោះ​សំ គូ​លីន អាយុ​៤២​ឆ្នាំ ជា​ភ្នាក់ងារ​សារព័ត៌មាន​ឆន្ទៈ​ខ្មែរ ដែល​ពុំ​សូវ​ល្បីឈ្មោះ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។​ចំណែក​ភាគី​ដើមបណ្តឹង​មាន  ឈ្មោះ សេង ឈុន​ឡេង អាយុ​ជាង​៦០​ឆ្នាំ មាន​ងារ​ជា​ឧកញ៉ា មាន​ប្រពន្ធ ឈ្មោះ ឡេង សុភ័ណ្ឌ អាយុ​៤០​ឆ្នាំ​ជាង រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក​សំ គូ​លីន ភ្នាក់ងារ​សារព័ត៌មាន​ឆន្ទៈ​ខ្មែរ បានឱ្យដឹងថា ខណៈ​ចូល​ទៅ​ដល់​សាលាដំបូង​ខេត្ត​ភ្លាម លោក ជា វ៉ាន់​រ៉​ន ក្រឡា​បញ្ជា​របស់​លោក ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​ប្រាប់​ពី​មូលហេតុ​ដែល​លោក ឧកញ៉ា សេង ឈុន​ឡេង​ប្តឹង​លោក​ពី​បទ​បរិហារកេរ្ត៍ជា​សាធារ​ណៈ គឺ​ដោយសារតែ​លោក​បាន​ចុះផ្សាយ​នៅ​ក្នុង​ទំព័​រការ​សែត​របស់ខ្លួន ដោយ​និយាយថា​“​ជំទាវ​អត់​ក្រិត​” និង​ចុះ​ផ្សាយ​ពី​សកម្មភាព​ដែល​ឈ្មោះ ភិន សុវណ្ណ ហៅ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ឈ្មោះ ម៉ៅ សា​វី ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ឈ្មោះ ចាប វ៉ិត អាយុ​ជាង​៤០​ឆ្នាំ ឈ្មោះ ចាន់ នី ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ឈ្មោះ ដួង និង ឈ្មោះ ឌឿ​ន ភេទ​ប្រុស ទាំងអស់គ្នា​ជា​មេការ​របស់​ឧកញ៉ា​បាននាំគ្នា​ទៅ​បំផ្លាញ​ដំណាំ​ដំឡូង​មី​របស់លោក​ចំនួន​៥០​ហិកតា នៅក្នុង​ចម្ការ​មួយកន្លែង ស្ថិតនៅ​ភូមិ​អន្លង់​រក្សា ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ កាលពី​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៤ កន្លងទៅ ។​

​លោក គូ​លីន បាន​បន្តទៀតថា មូលហេតុ​ដែល​លោក​សរសេរ​ថា​ជំទាវ​អត់​ក្រិត ដោយសារ​តែ​ខណៈ​លោក​សួរ​ទៅ​មេការ​ខាងលើ​ថា តើ​នរណា​បញ្ជា​ឱ្យ​នាំគ្នា​មក​បំផ្លាញ​ដំណាំ​របស់​លោក​បែប​នេះ ហើយ​ពេលនោះ​ពួកគេ​ឆ្លើយ​ឡើង​ថា គឺ​ជំទាវ​ជា​អ្នកបញ្ជា តែ​ពួកគេ​បាន​លាក់​មិន​ព្រម​ប្រាប់​ឈ្មោះ និង​ទីលំនៅ​របស់​ជំទាវ​នោះ​ទេ រួច​លោក​ក៏​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​នៃ​អធិការ​ស្រុក​សាលា​ក្រៅ ដើម្បី​ធ្វើ​កំណត់ហេតុ ។ ក្រោយមក​លោក​ក៏​ត្រឡប់ទៅផ្ទះ​វិញ ហើយ ក្នុងនាម​ខ្លួន​ជា​អ្នកសារព័ត៌មាន​ក៏បាន​ចុះផ្សាយ​ថា​”​ជំទាវ​អត់​ក្រិត​”​តែម្តង​។ ពេលនោះ​មាន​អ្នក​សារព័ត៌​ផ្សេងៗ ទៀត​ជាច្រើន​បាន​រួម​ដំណើរ​ជាមួយ​លោក​ទៅ​ថត​ផ្តិត​យក​រូបភាព និង ចុះផ្សាយ​ពី​សកម្មភាព​ទាំងនោះ​រៀងៗ​ខ្លួន ។

​លោក លីន បញ្ជាក់ទៀតថា លោក​ធ្លាប់​បាន​ដាក់ពាក្យ​ប្តឹង​ទៅ​សាលាខេត្ត​ប៉ៃលិន អស់​រយៈ ពេល​ជា​យូរថ្ងៃ​ខែ​មក​ហើយ ហើយ​ខាង​លោក​ឧក ញ៉ា សេង ឈុន​ឡេង មិន​បាន​ចូលខ្លួន​មក​ដោះស្រាយ នោះទេ ដោយ​ប្រើ​តែ​មេការ​ពីរ​នាក់ ទី​១. ឈ្មោះ ភិន សុវណ្ណ និង ទី​២. ឈ្មោះ ម៉ៅ សា​វី មក​ដោះស្រាយ​ប៉ុណ្ណោះ ខណៈ​សាលាខេត្ត​ហៅ​ជា​ច្រើនលើក​ច្រើនសារ ហើយ​លោក​ក៏​អត់​សុខចិត្ត​ទើប​ចុះ​ផ្សាយ​បន្ត​បន្ទាប់ នៅលើ​គេហទំព័រ​កាសែត​ឆន្ទៈ​ខ្មែរ និង​កម្ពុជា​អភិវឌ្ឍន៍​ផងដែរ ។

​លុះ​ក្រោយមក ស្រាប់តែ​មាន​ដីកា​ចេញពី​តុលាការ​កាល​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៥ ដោយ​លោក ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កោះហៅ​លោក​ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០ ១៥ កន្លងទៅនេះ ហើយ​លោក​ក៏​បាន​រៀបចំ​ឯកសា​រពាក់​ព័​ន្ធចូល​បំភ្លឺ​តាម​ការកំនត់ផងដែ​រ ។

​ក្រោយ​ពី​ក្រឡាបញ្ជី លោក ជា វ៉ាន់​រ៉​ន សួរនាំ​រួច​មក លោក​ក៏​បាន​ស្នើសុំ​ឱ្យ​លោក​ព្រះរាជអាជ្ញា​អម សាលាដំបូង​ខេត្ត ជួយ​រក​យុត្តិធម៌​ដល់​រូបលោក​ដែល​ជា​ម្ចាស់​ចម្ការ​រងគ្រោះ​ផងដែរ ហើយ​លោក​ជឿជាក់ថា ច្បាប់​យុត្តិធម៌​នឹង​មិន​កាន់ជើង​ខាង​ណា​ម្នាក់​នោះ​ឡើយ ។
​ការ​សរសេរថា ជំទាវ​អត់​ក្រិត​មាន​ទោសទណ្ឌ​ត្រូ វ​បង់លុយ ចំណែក​ដំឡូង​មី​របស់​លោក​ដែល​ត្រូវ​លោក​ឧកញ៉ា​បំផ្លាញ​ក៏ត្រូវ​បង់លុយ​ដូចគ្នា​ដែរ ។
​ទោះបី​យ៉ាងណា​ក៏​ដោយ​បន្ទាប់ពី​សួរនាំ​អស់​រយៈពេល​២​ម៉ោង​រួចមក​ខាង​ក្រឡាបញ្ជី​បាន​កត់ត្រា​រួ ច​ក៏​ឱ្យ​លោក​ត្រឡប់ទៅផ្ទះ​វិញ លោក​ចាំ​មើល​ថា​តើ​ខាង​ច្បាប់​ចាត់ការ​យ៉ាងណា​ចំពោះ​រឿងនេះ ? ៕
​រតនៈ​

 

2015_09_22b (2) 2015_09_22c (1) 2015_09_22c (2) 2015_09_22d (1) 2015_09_22d (2) 2015_09_22b (1)

 

Filed in: ខេត្តប៉ៃលិន