Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម សាយ ម៉េងគីម សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី បាននាំយកទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន០៣ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគីរី

ព្រឹកថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សាយ ម៉េងគីម សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី និងលោក ទឹម សង្វាត អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត រួមទាំងសមាជិកយុវជនគណបក្សខេត្តចុះជួយស្រុកកោះញែក ក្រុមការងារយុវជនគណបក្សស្រុក ឃុំ សកម្មជនយុវជនគណបក្សភូមិ និងសហការី បាននាំយកទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន០៣ ក្នុងស្រុកកោះញែក វត្តស្រែជង ស្ថិតនៅភូមិអរបួន ឃុំអរបួនលើ វត្តពេជ្រគិរីសុវណ្ណារាម (ហៅវត្តទួល) ស្ថិតនៅភូមិក្លងឡែរ ឃុំសុខសាន្ត និងវត្គគងមាសកោះខ្ទរធម្មភព ស្ថិតនៅភូមិរវាក់ក្រៅ ឃុំរយ៉។

ឯកឧត្តម សាយ ម៉េងគីម បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ក្នុងការយកចិត្តទុកដាក់គិតគូរដោះស្រាយដល់ព្រះសង្ឃដែលកំពុងខ្វះខាតចង្ហាន់ នៅតាមទីវត្តអារាមដែលនៅឆ្ងាយៗ ដោយសារនៅក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅគ្រប់វត្តអាម នៅទូទាំងប្រទេស ក៏ដូចជាខេត្តមណ្ឌលគិរី រាជរដ្ឋាភិបាលក៏បានហាមឃាត់ការជួបជុំ ការប្រារព្ធពិធីផ្សេងៗ រួមទាំងការរឹតត្បិត ពិធីបុណ្យចូលឆ្នាំនេះផងដែរ។ លោកបានបន្ថែមថា ទេយ្យទាន និងបច្ច័យទាំងនេះ គឺជាការចូលរួមចំណែកពីលោក លោកស្រី សមាជិក សមាជិកាក្រុមការងារយុវជនកម្ពុជាខេត្ត/ក្រុង/ស្រុក ដើម្បីដោះស្រាយការខ្វះខាតដល់ព្រះសង្ឃ ក្នុងពេលរាតត្បាតនៃជំងឺកូវីដ-១៩។

ឯកឧត្តម សាយ ម៉េងគីម បានទូលប្រគេនដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការណ៍របស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស វិធានការ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងពិធីប្រគេន នូវទេយ្យទាន បច្ច័យ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គទាំង ៣វត្ត បានរៀបចំពិធីប្រោះព្រំឧទ្ទិសបួងសួង ដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី អោយចៀសផុតនូវជំងឺដ៏កាចសាហាវមួយនេះក្នុងនោះរួមមាន អង្ករ ៣០០គីឡូក្រាម ទឹកសុទ្ធវីតាល់ ១៥កេស ភេសជ្ជៈ ៦កេស ត្រីខ ៩ឡូ មីម៉ាម៉ាកំប៉ុង ១៥យួរ ទឹកត្រី ៦យួរ អាល់កុល ៣០លីត្រ ម៉ាស់ចំនួន ៨០០ម៉ាស់ បច្ច័យចំនួន ៩១ម៉ឺនរៀល (៦០ម៉ឺន ប្រគេនព្រះសង្ឃនិង៣១ម៉ឺនជូនយាយជី តាជី)៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី