Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ទៀ ណារ៉ាវុធ និងលោកជំទាវ មាស សុភារី !

នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួល អង្ករ០១តោន ស្មើនឹង ២០បាវ, ទឹកបរិសុទ្ធចំនួន១០០កេស, មីម៉ាម៉ា កំប៉ុងចំនួន​ ១៨​កេសធំ , ត្រី​ខ​កំប៉ុង​ ចំនួន ២០​កេស និងម៉ាស​ ចំនួន​ ១០​កេស ស្មើនឹង ១០,០០០ម៉ាស ពី លោកឧកញ៉ា ទៀ ណារ៉ាវុធ និងលោកជំទាវ មាស សុភារី ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា ទៀ ណារ៉ាវុធ និងលោកជំទាវ មាស សុភារី ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និងម៉ាស ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ