នាព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលជំនួយជា របាំងសុវត្ថិភាព និងជើង ចំនួន ១០០ឈុត បានមកពីក្រុមវិនិយោគិន IDI បែងចែកតាមរយះ លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមវិនិយោគិន IDI យុវជនក្រៅប្រព័ន្ធ និងជាស្ថាបនិក គ្រុប AntiCovid19Cambodia ដែលមានការចូលរួមពីវិនិយោគិន សមាជិក Admins និងសប្បុរសជន នៃគ្រុប ប្រគល់ជូន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។
ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ផៃ វ៉ាន់នាយការិយាល័យភស្តុភារ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនខាងលើ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភរបាំងសុវត្ថិភាព និងជើង ចំនួន ១០០ឈុត ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕