Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម សាយ ម៉េងគីម ដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារមួយចំនួន ឧបត្ថម្ភដល់កងកម្លាំងដែលប្រចាំការនៅចំណុចបិទខ្ទប់បណ្តោះអាសន្នមួយផ្នែក ក្នុងក្រុងសែនមនោរម្យ

មណ្ឌលគិរីះ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១  ឯកឧត្តម សាយ ម៉េងគីម ដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារមួយចំនួន ឧបត្ថម្ភដល់កងកម្លាំងដែលប្រចាំការនៅចំណុចបិទខ្ទប់បណ្តោះអាសន្នមួយផ្នែក ក្នុងក្រុងសែនមនោរម្យសាយ ម៉េងគីម សមាជិកយុវជនថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី រួមជាមួយលោក លោកស្រីសមាជិក សមាជិកា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារមួយចំនួន ឧបត្ថម្ភដល់កងកម្លាំងដែលប្រចាំការនៅចំណុចបិទខ្ទប់បណ្តោះអាសន្នមួយផ្នែក នៃភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

ឯកឧត្តម សាយ ម៉េងគីម បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ដែលជានិច្ចកាល ឯកឧត្តម តែងតែគិតគូរពីការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាកងកម្លាំង ដែលឈរជើងនៅតាមតំបន់នីមួយៗ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងការអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ។ ឯកឧត្តមបញ្ជាក់ថា ជាក់ស្តែង ការនាំយកសម្ភារ ឧបត្ថម្ភដល់កម្លាំងដែលឈរជើងប្រចាំការនៅតំបន់បិទខ្ទប់នេះ គឺមានការចូលរួមចំណែកពីលោក លោកស្រី សមាជិក សមាជិកានៃក្រុមការងារយុវជនគណបក្សក្រុង ដើម្បីជាលើកទឹកចិត្ដដល់កងកម្លាំង ដែលបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីហាមឃាត់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ មិនឲ្យមានការចេញ-ចូល រហូតដល់មានការជូនដំណឹងនៅពេលក្រោយ។

លោក ហៀក សុផាន ប្រធានក្រុមការងារយុវជនគណបក្សក្រុងសែនមនោរម្យ បានថ្លែងអំណរគុណចំពោះ លោក សាយ ម៉េងគីម ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត និងសហការីទាំងអស់ ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារផ្សេងៗ ដល់ក្រុមការងារយុវជនគណបក្សក្រុង ក៏ដូចជា កងកម្លាំងដែលកំពុងឈរជើងនៅតំបន់បិទខ្ទប់នេះ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ ការពារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

សូមបញ្ជាក់ថា សម្ភារឧបត្ថម្ភដល់កងកម្លាំងដែលប្រចាំការនៅចំណុចបិទខ្ទប់បណ្តោះអាសន្នមួយផ្នែក នៃភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ មានចំនួន ០៥ក្រុម សរុបរួមមានះ ទឹកសុទ្ធវីតាល់ចំនួន ២០កេស បាកាស ៥កេស ម៉ាស់ការពារ ១០ប្រអប់ របាំងមុខ ៥០ អាល់កុល ៣០លីត្រ និងបន្ថែមថវិកាចំនួន១០០$ផងដែរ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី