Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់កន្លែងបូជាសព និងកន្លែងបញ្ចុះសព សម្រាប់អ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩

មណ្ឌលគិរី៖ នារសៀលថ្ងៃសុក្រ ១២កេីត​ ខែពិសាខ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០២១​ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ស៊ន សារុន នាយករដ្ឋបាលខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង/ស្រុក បានអញ្ជើញចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់កន្លែងបូជាសព ឬឈាបនដ្ឋាន កន្លែងបញ្ចុះសព សម្រាប់អ្នកដែលបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ នៅពីរទីតាំងផ្សេងគ្នា ទី១ មានទំហំផ្ទៃដីជិត ១០ហិកតា ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ និងទី២ មានទំហំផ្ទៃដីចាប់ពី៣-៥ហិកតា ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សូមចូលរួមអនុវត្តឲ្យបានត្រឹមត្រូវ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣ការពារ ៣កុំ ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី