Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ពលរដ្ឋចំនួន ១៣គ្រួសារ ដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ ដើម្បីឆ្លើយតបភ្លាមៗ សម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ,​ នារសៀលថ្ងៃព្រហស្បតិ៍​ ១១កេីត​ ខែពិសាខ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយលោក លោកស្រី សមាជិកគណៈកម្មាធិការសាខា អនុសាខាស្រុក បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លៀងលាយឡំខ្យល់កន្ត្រាក់បណ្តាលឲ្យប៉ើងដំបូលផ្ទះចំនួន ១៣ខ្នងផ្ទះ ស្ថិតនៅឃុំចំនួនពីរ ក្នុងស្រុកកោះញែក។
ឯកឧត្តម ស្វាយ សំអ៊ាង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមសម្ដែងការសោកស្ដាយចំពោះឧបទ្ទវហេតុខ្យល់កន្ត្រាក់នេះ ដែលបានបង្ករដោយគ្រោះធម្មជាតិ បណ្តាលឲ្យប៉ើងដំបូលផ្ទះ និងខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនខ្នង ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះអាកាសធាតុភ្លៀង ផ្គរ រន្ទះ ព្រោះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត បន្ថែមលើសនេះ ក៏សូមប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយរក្សាអនាម័យ ក្នុងការរស់នៅឲ្យបានស្អាត ជាពិសេស ត្រូវចូលរួមអនុវត្តឲ្យបានត្រឹមត្រូវ តាមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ៣ការពារ ៣កុំ និង២ចូលរួម ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បាននាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ១៣ខ្នងផ្ទះ ក្នុងនោះ នៅភូមិក្បាលកោះ និងភូមិសិរីរ័ត្ន ក្នុងឃុំស្រែសង្គមចំនួន ០៩ខ្នងផ្ទះ និងភូមិស្រែហ៊ុយ ក្នុងឃុំស្រែហ៊ុយចំនួន ០៤ខ្នងផ្ទះ ដោយក្នុងមួយគ្រួសារ ទទួល អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ មី ១កេស ភួយ១ ក្រមា១ សារុង១ ម៉ាស់៥ សាប៊ូលាងដៃចំនួន ២ដុំ តង់១។ ដោយឡែក សម្រាប់ថវិកាផ្តល់ជូនក្រុមគ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ៤គ្រួសារ ទទួលបាន ថវិកាចំនួន ៨០០,០០០រៀល និងរងគ្រោះស្រាល ៩គ្រួសារទៀត ទទួលបានថវិកា ២០០,០០០រៀល។
បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត អមដំណើរដោយលោក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ថវិកា និងសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឧបត្ថម្ភដល់កម្លាំងចម្រុះ ដែលឈរជើងប្រចាំការនៅព្រំប្រទល់ខេត្តមណ្ឌលគិរី-រតនគិរី ក្នុងការចុះត្រួតពិនិត្យ និងហាមឃាត់ប្រជាពលរដ្ឋ ដែលគ្មានការចាំបាច់ចេញ ចូលឆ្លងខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី