Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ជលផល​ចុះ​បង្ក្រាប និងរុះរើសំរាស់ ក្នុងស្ទឹងសង្កែ ដុតបំផ្លាញចោល

បាត់ដំបង ៖ សំរាស់ដាក់យកត្រី ១ កន្លែង ជារបស់ឈ្មោះ ថៃ ជុង អាយ ៦២ ឆ្នាំ ដែលដាក់ក្នុងស្ទឹងសង្កែ បន្ទាប់ពីមានជម្លោះ ជាមួយអ្នកសារព័ត៌មាន រស្មីកម្ពុជា ត្រូវបានសមត្ថកិច្ចជលផល ក្រុងបាត់ដំបង ចុះបង្ក្រាបធ្វើការ រុះរើដុតបំផ្លាញ ចោល កាល​ពីម៉ោង ៩ ព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៤ ចំណុចស្ពានរថភ្លើង មុខវត្តកណ្តឹង ភូមិវត្តកណ្តឹង សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

តាមប្រភពពីក្រុមអ្នកសារព័ត៌មាននៅបាត់ដំបង បានអោយដឹងថា កាលពីម៉ោង ៧ ព្រឹក លោក សំ ប៊ុនណាត អ្នកយកព័ត៌មាន រស្មីកម្ពុជា បានទទួល ទូរស័ព្ទ ១ ខ្សែ ពីឈ្មោះ ឃឹម វាសនា បុគ្គលិកសារព័ត៌មានចៅកំសត់ប្រាប់ថា សមត្ថកិច្ចជលផល ចុះបង្ក្រាប សំរាស់មុខវត្តកណ្តឹង ភ្លាមនោះ លោក សំប៊ុនណាត ក៏ចុះទៅកន្លែងនោះ ។

ពេលទៅដល់អ្នកយកព័ត៌មានរស្មីកម្ពុជា មានចាប់ថតរូបភាព ក៏ត្រូវឈ្មោះ ថៃ ជុង អាយ ៦២ ឆ្នាំជាម្ចាស់សំរាស់ មានទីលំនៅ​ភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ បានខឹងរករឿងនិងរកវាយអ្នកយកព័ត៌មាននេះ ។ ក្រោយមកទើបលោក សំ ប៊ុនណាត ទូរស័ព្ទទៅប្តឹងនគរបាល និងសមត្ថកិច្ចជលផល អោយចុះបង្ក្រាបតែម្តង ។

ឈ្មោះថា អាយុជាង ៣០  ឆ្នាំជាកូនប្រុសម្ចាស់សំរាស់ បានប្រាប់អ្នកយកព័ត៌មានថា ក្នុងនាមជាកូន មិនចង់អោយឪពុក​រក​ស៊ី​ដាក់សំរាស់នេះទេ ព្រោះអីទឹករាក់ មិនមានត្រីដុំកំភួនស្អីទេ តែដោយឪពុកខ្លួនមានជំងឺ បានសុំជលផលដាក់ សំរាស់ដោយ​មិនបានបង់ប្រាក់អ្វីទេ ។ ឪពុកខ្លួនមានដំបៅជាប់ខ្លួន គាត់ចង់ធ្វើការបែកញើស និងទ្រាំទឹកអោយផ្សះដំបៅគាត់ប៉ុណ្ណោះ ហើយ​សំរាស់នេះ បានលើកតាំងពីថ្ងៃទី ២៤ មករា ម៉្លេះ ហើយនៅព្រឹកថ្ងៃទី ២៥ មករានេះឪពុកខ្លួនបានរៀបដាក់សំរាស់ ទៅក្នុងទឹក​វិញ ស្រាប់តែមានសារព័ត៌មានម្នាក់ឈ្មោះ វាសនា មកសុំត្រីហូប តាំងពីម៉ោង៦ព្រឹក ពេលអត់មានត្រី អោយក៏ទូរស័ព្ទ​ហៅអ្នក​ផ្សេងមកថត ហើយឪពុកខ្លួនខឹង ក៏ប្រើសំដីមិនសមរម្រតែម្តងទៅ ។

លោក យឹម ហួរ នាយសង្កាត់ជលផល ក្រុងបាត់ដំបង បានអោយដឹងថា សំរាស់ដែលរើដាក់ក្នុងស្ទឹងសង្កែ របស់ឈ្មោះ ថៃ ជុង មានបង្គោល ១២ ដើមទំហំ ៤ គុណ ៥ ម៉ែត្រ ប្រើមែកអំពិលប្រហែល ៣០០ មែក ។ សមត្ថកិច្ចដោយមានការយោគយល់ សណ្តោសដល់ម្ចាស់សំរាស់ មានជំងឺប្រចាំកាយ បានអោយប្រកបរបរនេសាទនេះ ចិញ្ចឹមជីវិត តែបើមានរឿងហើយ គឺអនុវត្តន៍​តាម​ផ្លូវច្បាប់ គឺរុះរើដុតបំផ្លាញចោលតែម្តង ៕
ភារម្យ

chk2014_01_25a

Filed in: ខេត្តបាត់ដំបង, ព័ត៌មានជាតិ, ព័ត៌មានថ្មី