Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចែកម៉ាស ៣,៤០០០ម៉ាស បន្ថែមជូនដល់កម្លាំងក្រោមឱវាទ ដើម្បីបន្តបេសកកម្មប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩!

រយៈពេល០២ខែមកហើយ ដែលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានមមាញឹកទាំងយប់ទាំងថ្ងៃ ក្នុងការចូលរួមសហការជាមួយ កម្លាំងចម្រុះ របស់គណៈបញ្ជាការ ឯកភាពរដ្ឋបាលនិងកម្លាំងនគរបាលទូទាំងរាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការ រីករាលដាល នូវជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។

ក្នុងកាលៈទេសៈដ៏មានហានិភ័យនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមគ្រប់សកម្មភាព ក្នុងការបង្កាទប់ស្កាត់ប្រយុទ្ធប្រឆាំងនូវជំងឺ ដ៏កាចសាហាវខាងលើ គ្រប់កាលៈទេសៈ ក្នុងនោះកងកម្លាំងម្នាក់ៗបានប្រឈម ជាមួយមេរោគទាំងនេះដោយផ្ទាល់ តាមរយៈការប៉ះពាល់ចាប់បង្ខំ នូវអ្នកជំងឺកូវីដ-១៩ ក៏ដូចជាបុគ្គលប៉ះពាល់អ្នកជំងឺកូវីដ-១៩ ដែលរឹងទទឹង ដែលមិនព្រមអនុវត្តតាមវិធានសុខាភិបាលផង, ចូលរួមការពារត្រួតពិនិត្យនូវទីតាំងសម្រាកព្យាបាលនិងមណ្ឌលធ្វើចត្តាឡីស័ក រាប់រយកន្លែងផង, ចូលរួមល្បាតការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមជូនបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវនិងនៅតាមគេហដ្ឋានផង, ចូលរួមផ្សព្វផ្សាយនូវសេចក្តីជូនដំណឹង សេចក្តីណែនាំ បទបញ្ជា សេចក្តីសម្រេច អនុក្រឹត្យ និងច្បាប់ ដែលពាក់ព័ន្ធដល់ការបង្កា ទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ផង, ចូលរួមសហការល្បាតនិងឈរជើងត្រួតពិនិត្យការអនុវត្តបម្រាមគោចរនិងវិធានការ បិទខ្ទប់ភូមិសង្កាត់រហូតដល់រាជធានីទាំងមូលផង និងបានរួមចំណែកចែកស្បៀងចែកម៉ាស់ដល់បងប្អូនប្រជាពលរដ្ឋជាច្រើនផង ក្រៅពីនេះ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមអនុវត្តយ៉ាងម៉ឹងម៉ាត់ ក្នុងការការពារខ្លួនគ្រប់ជំហានទាំងការរស់នៅ និង ការបំពេញបេសកកម្មរបស់ខ្លួន តាមសេចក្តីជូនដំណឹងនិងវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ និងវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នាយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងារនាំយកម៉ាស់ចំនួន ៣,៤០០០ម៉ាសបន្ថែមទៀត ទៅចែកជូន ដល់កម្លាំង អាវុធហត្ថគ្រប់គោលដៅ ដើម្បីយកទៅប្រើប្រាស់បន្តបេសកកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ជាបន្តទៀត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ