Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាជ្ញាធរ​ខេត្ត​ប៉ៃលិន សហការ​ជាមួយអាជ្ញាធរ​ខេត្ត​បាត់ដំបង​ចុះ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​រវាង​អ្នកមាន​លុយ នឹង​ពលរដ្ឋ​ចំនួន​៦​គ្រួសារ នៅ​ព្រំប្រទល់​ខេត្ត​ទាំង​ពីរ​

​ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ចំនួន​៦​គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី ជាមួយ​នឹង​អ្នកមាន​លុយ​ម្នាក់ ស្ថិត​នៅ​ព្រំប្រទល់​ខេត្ត​ទាំង​ពីរ​គឺ​ក្នុង​ភូមិ​ដី​ស្អិត ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ជាប់​នឹង​ព្រំប្រទល់​ភូមិ​ត្រពាំង​ក្បាល​ស្វា ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេល ខេត្ត​បាត់ដំបង រហូតមក​ដល់​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៥​នេះ ត្រូវបាន​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​ចុះ​ធ្វើការ​វាស់វែង​ដោះស្រាយ ។ ប៉ុន្តែ​ភាគី​ទាំង​សងខាង​មិន​យល់ព្រម​នោះឡើយ ដោយ​ម្នាក់ៗ​មាន​ប្លង់​កាន់កាប់ ដោយ​ជជែក​យក​ត្រូវ​រៀងៗ​ខ្លួន ហើយ​ក៏​ត្រូវ​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​ផ្អាក​មួយ​រយៈពេល​សិន ដើម្បី​នឹង​ជួប​ដោះស្រាយ​បន្ត​នៅ​សាលាឃុំ​ស្ទឹងត្រង់​ម្តងទៀត ។ ការចុះ​ធ្វើ​ការដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នេះ មាន​ការចូលរួម​ពី​ឯកឧត្តម ខឹយ ស៊ីណា សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង លោក​វ័រ រួម ជំទប់​ទី​១ ឃុំ​ស្ទឹងត្រង់ ដោយ​មាន​ការចូលរួម​ពី​លោកស្រី ប្រាក់ សុភិ​មា ប្រធាន​អង្គការ​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​ប៉ៃលិន​ផងដែរ ។

​ប្រជាពលរដ្ឋ​ទាំង​៦​គ្រួសារ ទី​១. ឈ្មោះ ផាត់ សុភាព ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទី​២. ឈ្មោះ នឿ សា​វ៉េ​ត ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ទី​៣. ឈ្មោះ ផាត់ ឫទ្ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ទី​៤. ឈ្មោះ ជួន នី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ទី​៥. ឈ្មោះ ម៉ង់ សម្បត្តិ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ និង​ទី​៦. ឈ្មោះ វេ​ទ ម៉ាលី ភេទ​ស្រី អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ក្បាល​ស្វា ឃុំ​ឃ្លាំង​មា ស ស្រុក​ប​វេល ខេត្ត​បាត់ដំបង ។ ចំណែក អ្នកមាន​លុយ​ម្នាក់ ឈ្មោះ យី​ប ស៊ីណា ភេទ​ប្រុ ស អាយុ​៥០​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ប្រទេស​អូស្ត្រាលី ។

​សូមបញ្ជាក់​ថា ដី​ទំនាស់​ចំនួន​៥​ហិកតា​នេះ ស្ថិតនៅ​ភូមិ​ដី​ស្អិត ឃុំ​ស្ទឹងត្រង់ ស្រុក សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

​ឯកឧត្តម ខឹយ ស៊ីណា សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង បាន​រៀបរាប់​ឱ្យដឹងថា ដី ដែល​មាន​ទំនាស់​នេះ​គឺ​ខាង​លោក​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ដោយផ្ទាល់​កាលពី​ ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ។ តែ​ដី​នេះ​ស្ថិតនៅ​ក្នុង​ទឹកដី​ខេត្ត​បាត់ដំបង លុះ​ក្រោយមក​ក៏​កាត់​ចូលមក​ក្នុង​ខេត្ត ប៉ៃលិន ប៉ុន្តែ​ម្ចាស់​កម្មសិទ្ធិ​ទាំង​៦​គ្រួសារ​ខាងលើ​នៅតែ​កាន់កាប់​ដដែល ។ រហូតមក ដល់​ដើមឆ្នាំ​២០១៥​នេះ ស្រាប់តែ​មេការ​ម្នាក់ ឈ្មោះ ឃុល សុខ​ឃឿន ភេទ​ប្រុស អាយុ​៥៥ ឆ្នាំ បាន​ប្រើ​កម្មករ​ឱ្យ​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ផលដំណាំ​ប្រជាពលរដ្ឋ ហើយ​ថែមទាំង យក​ប្លង់​ថ្មី​មួយ ដែល​បោះត្រា​ដោយ​លោក វ័រ រួម ជំទប់​ទី​១​ឃុំ​ស្ទឹងត្រង់ ជាន់​ពី​លើ​ប្លង់ របស់​ប្រជាពលរដ្ឋ​ទាំងនោះ​ទៅ​វិញ ។ ឯកឧត្តម​បញ្ជាក់ថា ទោះបីជា​យ៉ាងណា​ក៏ដោយ​ខាង លោក​មិន​ចង់ឱ្យ​មាន​ទំនាស់​នោះ​ឡើយ គឺ​ត្រូវ​សម្របសម្រួល​យក​ចំណុច​មួយ​ដែល​ប្រជាព ល​រដ្ឋ​អាច​ទទួលយកបាន គឺ​សុំ​ផ្អាក​ដំណើរការ​ដោះស្រាយ ដើម្បី​យក​ទៅ​ពិភាក្សា​នៅ​សាលាឃុំ​ស្ទឹងត្រង់ រង់ចាំ​ដោះស្រាយ​នៅ​ថ្ងៃក្រោយ​បន្តទៀត ។​

​ចំណែក​ប្រជាពលរដ្ឋ​ទាំង​៦​គ្រួសារ​បាន​ឱ្យដឹងថា ដី​នេះ​ពួកគាត់​បាន​កាន់កាប់​តាំងពី ឆ្នាំ​២០០៧​មក​ម្លេះ ហើយ​ខំប្រឹង​កាប់ឆ្ការ​ព្រៃ​រហូត​ដល់​ស្រឡះ​ល្អ មេការ​ខាងលើ​បាន​យក​អេស្កាវ៉ាទ័រ​ទៅ​ឈូសឆាយ​រយៈពេល​៣​លើក​មក​ហើយ រហូត​ដល់​ប្រជាពលរដ្ឋ​នាំគ្នា​ធ្វើការ ឃាត់​មិន​ឱ្យ​បន្ត​ហើយ​ក៏​ដាក់ពាក្យ​ប្តឹង​ទៅ​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​ឱ្យ​ ចុះ​ទៅ​ដោះស្រាយ​តែ​ម្តង ៕

 

2015_07_26ch2-4 2015_07_26ch2-5 2015_07_26ch2-1

Filed in: ខេត្តប៉ៃលិន, ព័ត៌មានជាតិ, ព័ត៌មានថ្មី