Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អគ្គនាយក​នគរបាល​អន្តោប្រវេសន៍ ចុះ​ពិនិត្យ​ការងារ​នគរបាល​ច្រក​ប៉ោយប៉ែត​

​ប៉ោយ​ប៉ែត ៖ កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៥ ថ្មីៗ​នេះ  ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សុខ ផល អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចុះ​សួរសុខទុក្ខ​ដល់​កងកម្លាំង​ក្នុង​អង្គភាព​នគរបាល​ច្រកទ្វារ​ អន្តរជាតិ ប៉ោយ​ប៉ែត ដែល​កំពុង​បំពេញ​ការងារ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត  ។​

​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន លោក ស៊ីម សំអាត បានឲ្យដឹងថា ដំណើរ​ចុះសួរសុខទុក្ខ​របស់​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សុខ ផល ក្នុង​ឱកាស​នេះ គឺ​ក្នុង​គោលបំណង​ពង្រឹងស្មារតី​ដល់​កងកម្លាំង​ដើម្បី​ឲ្យមាន​ជំហរ​រឹងមាំ​ ថែម​ទៀត​ក្នុង​ការបំពេញ​ការងារ​ជូន​ប្រជាពលរដ្ឋ​។ លោក​បន្តថា អង្គភាព​របស់​លោក​គឺ​មាន​កម្លាំង​សរុប​ចំនួន​១០១​នាក់ ដែល​បាន​ចែកចាយ​ទីតាំង​សម្រាប់​បំពេញ​ភារកិច្ច​ឈរជើង​តាម​គោលដៅ​គ្រប់​ចំនួន ។

​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ អគ្គនាយក​នគរបាល​អន្តោប្រវេសន៍​បាន​ណែនាំ​ថា មេ​ប៉ុស្ដិ៍​នី​មួយៗ ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ដោយ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​គឺ​ជា​ច្រក​ដ៏​សំខាន់​ដែល​ទាមទារ ឲ្យ​ប្រុងប្រយ័ត្ន​លើ​បញ្ហា​សន្តិសុខ​សុវត្ថិភាព  ត្រូវ​សហការ​ជាមួយ​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជា​ពិសេស​ត្រូវ​តែ​បំពេញបែបបទ​ឆ្លងដែន​ជូន​ពួកគាត់​ដោយ ខានមិនបាន​។​

​លោក ក៏​បាន​សំណូមពរ​ឲ្យមាន​ការពិចារណា​ឡើង​វិញ​ទាក់ទិន​ទៅ​នឹង​ការ​ដាក់ ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​ចំ​កណ្ដាល​ផ្លូវ​សាធារណៈ​នោះ ព្រោះ​វា​ជា​រឿង​ខុសច្បាប់​ទាំងស្រុង ហើយ​លោក​សុំ​ឲ្យ​មេ​ប៉ុស្ដិ៍ ដែល​ប្រចាំការ​នៅទីនេះ ឬ​នៅ​កន្លែង​ផ្សេង​មេត្តា​គិតគូរ​ឡើង​។​

​សូម​បញ្ជាក់​ដែរ​ថា  ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​សភាពការណ៍​និង​សួរសុខទុក្ខ​នោះ ឯកឧត្តម នាយ ឧត្ដមសេនីយ៍ សុខ ផល ក៏​បាន​នាំយក​អំណោយ​មក​ចែក​ដល់​អង្គភាព​នគរ​បាល​ច្រកទ្វារ​អន្តរជាតិ ប៉ោយ​ប៉ែត រួម​មាន​ទឹកប្រាក់​ចំនួន ៥ លាន​រៀល អង្ករ ចំនួន ២​តោន មី​២​កេស​ធំ ទឹកត្រី​២០​យួរ ទឹកស៊ីអ៊ីវ​២០​យួរ ប៊ីចេង​២០​គី​ឡូ ទឹក​សុទ្ធ​១០​កេស ខ្ទឹម​ស​២​បេធំ ទៀតផង​។​

​ពាក់ព័ន្ធ​នឹង​ការចូល​សកម្មភាព​នយោបាយ​ផ្សេងៗ ឯកឧត្តម សុខ ផល បញ្ជាក់បន្ថែម​ថា ប៉ូលិស​របស់​យើង​អាច​មាន​សិទ្ធិ​ចូលរួម​ក្នុង​ឆាក​នយោបាយ​បាន នៅក្រៅ​ម៉ោង​ធ្វើការ តែ​ហាម​ស្លៀកពាក់​ឯកសណ្ឋាន​៕

2015_07_28ch1

Filed in: ខេត្តបន្ទាយមានជ៍យ, ព័ត៌មានជាតិ, ព័ត៌មានថ្មី