Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាល និងជូនពរមន្រ្តីរាជការសាលាខេត្ត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី ១៣ ខែ មេសា ឆ្នាំ២០២១ នេះ នៅសាលប្រជុំក្រុមប្រឹក្សាសាលាខេត្តមណ្ឌលគិរី បានរៀបចំពីធីជួបសំណេះសំណាលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រវាងអាជ្ញាធរខេត្ត និងមន្រ្តីរាជការចំណុះឲ្យរដ្ឋបាលខេត្ត ។

ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក នាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយកទីចាត់ការ/អង្គភាព លោក លោកស្រីប្រធានការិយាល័យ។

នាឱកាសនោះ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់មន្រ្តីរាជការចំណុះឲ្យរដ្ឋបាលខេត្តមណ្ឌលគិរី ដែលកន្លងមកបានអនុវត្តការងារយ៉ាងសកម្មទៅតាមតួរនាទី និងភារកិច្ចរបស់ខ្លួនបានល្អប្រសើរ មិនតែប៉ុណ្ណោះ បានចូលរួមយ៉ាងសកម្មក្នុងការចូលរួមផ្សព្វផ្សាយនូវវិធានការ ការពារជំងឺកូវីដ១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងខេត្តមណ្ឌលគិរី ព្រមទាំងបានធ្វើការចាក់វ៉ាក់សាំង ទៅតាមការណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានអំពាវនាវដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី សូមចូលរួមអនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសរាជដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ និងត្រូវឲ្យកូនចៅនៅតែក្នុងផ្ទះ ចំពោះមនុស្សធំបើមិនចាំបាច់សូមកុំចេញក្រៅផ្ទះ បើមានការចាំបាច់ត្រូវចេញក្រៅផ្ទះត្រូវពាក់ម៉ាស់ អនាម័យអាល់កុល និងជេល និងត្រូវមានគម្លាត។

បន្ទាប់មក ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី អភិបាលរងខេត្ត បានជូនពរដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្ត នាឧកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមទទួលបាននូវសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងជួបតែពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឲ្យចៀសផុតពីជំងឺកូវីដ១៩។

សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានឧបត្ថម្ភថវិកាមួយចំនួនដល់មន្រ្តីរាជការសាលាខេត្តផងដែរ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី