មណ្ឌលគិរី : នៅរសៀលថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែមេសា ឆ្នាំ លោក សាយ ម៉េងគីម សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី រួមជាមួយលោក លោកស្រីអនុប្រធាន សមាជិក សមាជិកាក្រុមការងារយុវជនគណបក្សខេត្តបាននាំយកទេយ្យវត្ថុ បច្ច័យ ដែលបានមកពីការចូលរួមពីសមាជិក សមាជិកាក្រុមការងារយុវជនគណបក្សខេត្ត រួមជាមួយទេយ្យវត្ថុ និងបច្ច័យរបស់ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រគេនដល់ ព្រះសង្ឃគង់នៅវត្តសែនមនោរម្យ និងវត្តព្រះពុទ្ធមណ្ឌលគិរី ដែលស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីរួមចំណែកដោះស្រាយការខ្វះខាតនៅក្នុងទីវត្តអារាម ខណៈដែលប្រទេសកម្ពុជាកំពុងរាតត្បាតដោយជំងឺកូវីដ១៩ ហើយរាជរដ្ឋាភិបាលក៏បាន ហាមឃាត់ការជួបជុំ ការប្រារព្ធពិធីផ្សេងៗ រួមទាំងការរឹតត្បិតពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរផងដែរ ។
ទេយ្យវត្ថុ បច្ច័យ ដែលបានប្រគេនវត្តទាំង២ខាងលើ ដោយក្នុងមួយវត្តៗ ប្រគេន អង្ករ ៣០០គីឡូក្រាម មី ២កេះធំ ត្រីខ ២កេះធំ ទឹកសុទ្ឋ ១៥កេះ និង ៥០យួរ អាល់កុល ៣០លីត្រ ម៉ាស់ ២៥ប្រអប់ ភេសជ្ជៈបាកាស ៣កេះ ប្រគេនវត្តសែនមនោរម្យ បច្ច័យ ២លានរៀល ប្រគេនវត្ត ព្រះពុទ្ធមណ្ឌលគិរី បច្ច័យ ២.២លានរៀល ។