Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ដុត​បំផ្លាញ​ថ្នាំញៀន​យ៉ាម៉ា​៧៥៥៣​គ្រាប់​និង​ម៉ា​ទឹកកក​១៤២,៥៧​ក្រាម​នៅមុខ​សាលាខេត្ត​បាត់ដំបង​

បាត់ដំបង​៖​កាលពី​ព្រឹក​ថ្ងៃទី​៣ ​ខែកក្កដា ​ឆ្នាំ​២០១៥ ​នៅ​មុខ​សាលាខេត្ត ​បាត់ដំបង ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ឯកឧត្តម ឡាយ គឹម​លី អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​អជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ម៉ន សាម៉ុន មេបញ្ជាការរង​នៃ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អញ្ជើញ​ជា​អធិបតីភាព ដុត​បំផ្លាញ​ថ្នាំញៀន​យ៉ាម៉ា​៧៥៥៣​គ្រាប់ និង​ម៉ា​ទឹកកក​១៤២,៥៧ ក្រោម​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ២៦ ខែមិថុនា ឆ្នាំ​២០១៥ ក្រោម​ប្រធានបទ (​ចូរ​ធ្វើអោយ​មនុស្ស​និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន​)​។​

​វត្តមាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​មាន​ប្រតិភូ​រាជរដ្ឋាភិបាល អភិបាលរង​ខេត្ត លោក​ព្រះរាជ​អ​ជ្ញា ព្រះរាជ​អជ្ញារ​ង ប្រធាន​មន្ទីរ​កម្លាំងប្រដាប់អាវុធ​អ្នកមុខអ្នកការ និង​សិស្សានុសិស្ស​ជាច្រើន​នាក់​។​

​បន្ទាប់ ឯកឧត្តម ឡាយ គឹម​លី អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ បាន​អាន​សារលិខិត​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ប្រារព្វ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​២៦​ខែ​មិថុនា​ ឆ្នាំ​២០១៥​ចប់​។​

​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​បាន​អាន​ខ្លឹមសារ​ប្រធានបទ (​ចូរ​ធ្វើអោយ​មនុស្ស និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន​) ថា គ្រឿងញៀន ទើបតែ​មាន​ចរាចណ៍​ប្រមាន​ឆ្នាំ​ចុងក្រោយ​ហើយ​ខេត្ត​បាត់ដំបង គ្រាន់តែ​ជា​កន្លែង​ឆ្លងកាត់ ។ អ្នក​មិន​ធ្លាប់​ប្រើប្រាស់​ថ្នាំញៀន​កុំ​សាកល្បង​កុំ​ប្រើប្រាស់​ហើយ​នៅ​ អោយ​ឆ្ងាយ​ពី​គ្រឿងញៀន គ្រឿងញៀន​នាំមក​នូវ​ការវិនាស​ក្រុមគ្រួសារ​និង​ភូមិ​ឃុំ​យើង ។ យើងទាំងអស់គ្នា​ត្រូវ​រក​អោយ​ឃើញ​មូលដ្ឋាន​ផលិត​ចរាចរណ៍​ចែកចាយ​និង​កន្លែង​ ប្រើប្រាស់​ហើយ​ធ្វើ​ការបង្ក្រាប​និង​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ត្រូវ​ប្រាស្រ័យ​ទាក់ទង​គ្រួសារ​អ្នក​ញៀន​ថ្នាំ ដើម្បី​បញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​ឬ​មណ្ឌល​កែប្រែ​គ្រឿងញៀន​។​ក្នុងនាម​ មន្ត្រី​អនុវត្តន៍​ច្បាប់​ត្រូវ​គោរព​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​មិន​ត្រូវ​ ពាក់ព័ន្ធ​និង​គ្រឿងញៀន​ឡើយ ។ ចំពោះ​ការព្យាបាល​ឬ​បន្សាប​គ្រឿងញឿន​មានតា​មមន្ទីរពេទ្យ តាម​មណ្ឌល​ឬ​តាម​ទី​វត្ត​អារាម តាម​វេទិកា​ផ្សព្វផ្សាយ​អប់រំ​អំពី​ផលប៉ះពាល់ នៃ​ការប្រើ​ប្រា​ដស់​គ្រឿងញៀន ឳ​ពុក​ម្តាយ ឬ​អាណាព្យាបាល​ត្រូវ​តាមដាន និង​ពន្យល់​ណែនាំ កូនចៅ​អោយ​យល់​ធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ និង​អនាគត​ការរស់នៅ​ក្នុង​សង្គម​។​

​លោក តូច សុ​ភក្តី ព្រះរាជ​អជ្ញារ​ង​បាន​អាន​សាលដីកា​សម្រេ​ច​របស់​សា​សា​ដំបូង​ខេត្ត​បាត់ដំបង ​ដុតបំផ្លាញ​គ្រឿងញៀន​លេខ​៨៨១​ដសរ បន្ទាប់​មក​គណៈអធិបតី​ដុត​បំផ្លាញ​ថ្នាំ្ញ​ញៀន​ញៀន យ៉ាម៉ា​៧៥៥៣​គ្រាប់ និង​ម៉ា​ទឹកកក​១៤២,៥៧​ក្រាម ជា​កិច្ច​បញ្ចប់​កម្មវិធី ៕

2015_07_03rt1-6 2015_07_03rt1-1

Filed in: ខេត្តបាត់ដំបង, ព័ត៌មានជាតិ, ព័ត៌មានថ្មី