Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យមើលស្ថានភាពភូមិសាស្រ្ត នៅក្នុងស្រុកអូររាំង

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃអង្គារទី០៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សា្វយ សំអ៊ាង អភិបាលនៃគណ: អភិបាលខេត្ត​ អមដំណើរដោយ លោកឧត្តមសេនីយ៍ទោ ឡោ សុខា​ ស្នងការនគរបាលខេត្ត​ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ​ អង្គភាពពាក់ព័ន្ធ​ បបានអញ្ជើញចុះពិនិត្យមើលទីតាំងដីចម្ការដែលបានដាំដុះដើមកញ្ឆាដោយខុសច្បាប់​ នៅក្នុងភូមិសាស្ត្រស្រុកអូររាំង​ ដែលសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ បានធ្វេីការបង្ក្រាប​ និងធ្វេីការបំផ្លាញចោល​ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ។

ឯកឧត្តម អភិបាលខេត្ត​ បានដឹកនាំក្រុមការងារបន្តចុះពិនិត្យមើលដីពាក់ព័ន្ធមួយចំនួនក្នុងស្រុកអូររាំង ដែលប្រជាពលរដ្ឋបានកាប់ព្រៃរុករានយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់នៅក្នុងតំបន់គម្រោងសាងសង់ព្រលានយន្តហោះ​ និងបានឲ្យមន្ទីរពាក់ព័ន្ធ​ សហការជាមួយអាជ្ញាធរស្រុក​ ដេីម្បីធ្វេីការកំណត់ព្រំប្រទល់ដីគម្រោងសាងសង់ព្រលានយន្តហោះនេះឲ្យបានច្បាស់លាស់៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី