Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សមត្ថកិច្ច​ឃាត់​រថយន្ត​ក្រុមហ៊ុន​ឱសថ​ហ្វា​ម៉ា​មេ​ដ ដឹក​ឱសថ​ចែកចាយ គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ និង​ក្រសួង​សុខាភិបាល​

បាត់ដំបង ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង ឃាត់​រថយន្ត​ក្រុមហ៊ុន​ឱសថ​ហ្វា​ម៉ា​មេ​ដ ដឹក​ឱសថ​ចែកចាយ គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ និង​ក្រសួង​សុខាភិបាល ធ្វើការ​ផាកពិន័យ​និង​អប់រំ កាល​វេលា​ម៉ោង​៣​និង​១៥​នាទី រសៀល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៥​នៅ​ចំណុច​ផ្លូវ​លេខ ស្ថិតក្នុង​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​

​លោក​វរសេនីយ៍ឯក ម៉ៅ រង្សី នាយការិយាល័យ​នគ​រន​បាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បានឲ្យដឹងថា យោង​តាម​បណ្តឹង របស់​ក្រុមហ៊ុន​ផលិត​ឱសថ​មួយ និង​ការស៊ើបអង្កេត​របស់​កម្លាំង​ជំនាញ ទើប​យើង​ឈានទៅ ឃាត់​រថយន្ត​១​គ្រឿង របស់​ក្រុមហ៊ុន ហ្វា​ម៉ា​មេដ ដែល​ដឹក​ឱសថ​ស្របច្បាប់​ក្នុងស្រុក តែ​ក្រុមហ៊ុន​នេះ​បាន​លួច​បន្លំ ចែកចាយ​ឱសថ​មួយចំនួន ដែល​ផលិត​នៅ​ប្រទេស​បារាំង ដោយ​គ្មាន​បិទ​ល​តប​ត្រ និង​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​ជំនាញ​ឡើយ​។ រឹបអូស​បាន​ឱសថ ដែល​ផលិត​នៅ​ប្រទេស​បារាំង មាន​ចំនួន​១៨​មុខ ប្រគល់​ឲ្យ​មន្ទីរ​ជំនាញ​ចាត់ការ​តាមច្បាប់​។​

​បុរស​ម្នាក់​ភាគី​ខាង​បណ្តឹង​បាន​និយាយថា លោក​ជា​តំណាង​ឲ្យ​ក្រុមហ៊ុន AstraZeneca ដែលជា​ក្រុមហ៊ុន​ផលិត និង​ចែកចាយ​ឱសថ នៅ​ប្រទេស​បារាំង បានប្រគល់​សិទ្ធិ ឲ្យទៅ​ក្រុមហ៊ុន DKSH ជា​អ្នក​ចែកចាយ​ផ្តាច់មុខ​នៅក្នុង​ស្រុក​ខ្មែរ តែ​ដោយសារ​តែ មាន​ជន​ខិលខូច​មួយចំនួន បាន​បន្លំ​នាំចូល​ខុសច្បាប់ ហើយ​ចែកចាយ​លើ​ទីផ្សារ​ក្នុងស្រុក ទើប​ក្រុមហ៊ុន​ខាងលើ បាន​ឲ្យ​លោក​ធ្វើការ ស៊ើបអង្កេត តាមរក​ក្រុមហ៊ុន ដែល​ធ្វើ​សកម្មភាព ចែកចាយ​លើ​ទីផ្សារ​ដោយ​ខុសច្បាប់ នូវ​ផលិតផល​ឱសថ របស់​ក្រុមហ៊ុន​ខាងលើ ។​

​លោក ហាស់ អស​នី ប្រធានការិយាល័យ​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ​និង​គ្រឿងសំអាង នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បានបញ្ជាក់​ថា ដោយ​មាន​កិច្ចសហការ ពី​កម្លាំង​នគរបាល​ជំនាញ ទើប​យើង​ឈាន​ដល់​បង្ក្រាប បាន​រថយន្ត​ចែកចាយ​ឱសថ គ្មាន​ច្បាប់​អនុញ្ញាត ។​ឱសថ​ដែល​យើង​រឹបអូស​បាន​នោះ គឺជា​ឱសថ​សុទ្ធ​ល្អ មិនមែន​ក្លែងក្លាយ​នោះទេ គឺ​ផលិត​នៅ​ប្រទេស​បារាំង តែ​ខុស​ត្រង់​ថា ក្រុមហ៊ុន​នេះ​បាន​បន្លំ លួច​នាំ​ចូល​ដោយ​ខុសច្បាប់ មិន​មាន​បិទ​ល​តប​ត្រ និង​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ហើយ​ធ្វើការ​ចែកចាយ ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​របស់​ខ្លួន ទើប​យើង​សហការ​គ្នា​ចុះ​ស្រាវជ្រាវ​ចាប់​បាន​។​ឱសថ​ដែល​យើង​បង្ក្រាប ធ្វើ​កំណត់ហេតុ រឹបអូស​វត្ថុតាង​ទាំងនោះ​យកទៅ​រក្សាទុក ដើម្បី​រាយការណ៍​ទៅ​ក្រសួង ដើម្បី​សម្រេច​និង​បន្ត​ចុះ​ត្រួតពិនិត្យ ពេល​ក្រោយ​ទៀត ចំណែក​អ្នក​ចែកចាយ​ឱសថ​ឲ្យ​គាត់ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ធ្វើ​សកម្មភាព ផាកពិន័យ និង​ធ្វើ​ការអប់រំ​រួច​អនុញ្ញាត​ឲ្យ​គាត់​ទៅ​ផ្ទះ​វិញ ៕

2015_06_20a-1 2015_06_20a-2

Filed in: ខេត្តបាត់ដំបង, ព័ត៌មានជាតិ, ព័ត៌មានថ្មី