Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យមើលស្ថានភាពការកាប់រុករានដីព្រៃ យកដីធ្វើជាកម្មសិទ្ធិ នៅចំណុចព្រៃខៀវ ក្នុងស្រុកកោះញែក

មណ្ឌលគិរីះ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី ហែម ប៊ូណារ៉ែល បញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងនគរបាលខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញចុះពិនិត្យមើលស្ថានភាព ការកាប់រុករានដីព្រៃ យកដីធ្វើជាកម្មសិទ្ធិ នៅចំណុចព្រៃខៀវ ស្ថិតនៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក។

ឯកឧត្តម ស្វាយ សំអ៊ាង បានឲ្យដឹងថា ការចុះពិនិត្យនេះ គោលបំណង ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ធ្វើជាកម្មសិទ្ធិ នៅតំបន់ព្រៃខៀវ ក្នុងភូមិសាស្រ្តស្រុកកោះញែក ជាប់ព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។

ឯកឧត្តម បានណែនាំដល់មន្រ្តីជំនាញ ត្រូវចុះពិនិត្យ សិក្សាស្រាវជ្រាវ និងបង្ក្រាបបទល្មើសដីព្រៃឈើគ្រប់ប្រភេទ ជាពិសេស ត្រូវចំណាត់ការឲ្យបានម៉ឺងម៉ាត់ចំពោះមេខ្យល់ និងមេខ្លោង ដែលរៀបចំឲ្យមានចលនានៃការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធយកដីព្រៃខុសច្បាប់។ ម្យ៉ាងទៀត ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភថវិកាចំនួន ៥០០$ ដល់កម្លាំងប្រជាការពារចំនួន ៣៣នាក់ នៅចំណុចព្រៃខៀវ ក្នុងភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី