Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក យឹម វណ្ណៈ ​មេគយច្រកដូង៧ដើមមានប​ច្ចេកទេ​សខ្ពស់​ប្រមួលលុ​យពីឡាន​ដឹក​ឈើ ​និងទំ​និញ​គេចពនយ៉ាងត្រជាក់ចិត្ត

ខេត្ត​ត្បូងឃ្មុំ ៖ប្រជាពលរដ្ឋ បាន​រាយការណ៍​ថា សព្វថ្ងៃ​នៅ​ច្រក​ដូង ៧​ដើម នៅតែ​បន្ត​អនុវត្តន៍​រូបមន្ត ពូក​រលួយ​បន្ត​ពី​លោក នូ ស៊ីថា ព្រោះ​មាន​ទំនិញគេចពន្ធ ជាច្រើន​ប្រភេទ ដែល​ឈ្មួញ​ធំៗ​នាំ​ឆ្លងកាត់  គឺ​ជំនាញ​គយ របស់លោក យឹម វណ្ណៈ បាន​ឃុបឃិត​ជាមួយ​ឈ្មួញ បង់ពន្ធ​របៀប​ជា​ទំនិញ​ក្លែងភេទ និង​បង់ពន្ធ​មិន​គ្រប់​ជាដើម​។ ចាប់​តាំង​ពី​​ពេល​ដែល លោក យឹម វណ្ណៈ អត្ត​លេ​ខ​៦៥២ ត្រូវ​បាន​​ប្រ​កាស​​តែង​តាំង ជា​​ប្រ​ធាន​ស្តីទី កា​រិ​យា​ល័យ​​គយ និង​​រដ្ឋា​ករ ច្រក​​ដូង ៧​​ដើម នៅ​​ឃុំ​​ដារ ស្រុក​​មេ​មត់ ខេត្ត​​ត្បូង​ឃ្មុំ ជំនួស​​លោក នូ ស៊ី​ថា បង្កប់​​ដោយ​​អំ​ពើ​ពុក​រ​លួយ គេ​សង្កេតឃើញ​ឈ្មួញ​រកស៊ី តូចតាច រអ៊ូរទាំ​យ៉ាងខ្លាំង ពី​ការ​កោសរូស បង្ខំ​ឲ្យ​បង់លុយ ដោយ​គ្មាន​ការយោគយល់ ប៉ុន្តែ​សម្រាប់​ក្រុម​ឈ្មួញ​ធំៗ ដែល​រកស៊ី​នាំចូល ទំនិញគេចពន្ធ និង​អ្នករកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញទៅ​ប្រទេស​វៀតណាម តាម​ច្រក​ដូង​៧​ដើម ទទួលបាន​ការយោគយល់ ពី​លោក យឹម វណ្ណៈ ព្រោះ​ការដឹកជញ្ជូន បទល្មើស​ទាំងនោះ គឺជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត ដែល​។ ពេលខ្លះ​ឈ្មួញ ដឹក​សុទ្ធតែ​ថ្នាំពេទ្យ គ្រឿងសំណង់ និង​ទំនិញ​មានតម្លៃ តែ​គេ​បង់ពន្ធ ជា​របៀប​ទំនិញ​ចាប់ហួយ ឬ​តុ កៅអី ជ័រ ទៅវិញ ហើយ​ការបង់ពន្ធ ក្លែងភេទ​ទំនិញ​នេះ ក៏​គេ​មិន​បង់​ទាំងស្រុង មិន​គ្រប់​ចំនួន​នោះដែរ យ៉ាងច្រើន​គេ​បង់ ត្រឹមតែ ៤០​ទៅ​៥០ ភាគរយ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ខាតបង់ ចំណូល​ថវិកាជាតិ យ៉ាងច្រើន​សម្បើម ក្នុង​មួយខែៗ​។

​ដោយឡែក ប្រជាពលរដ្ឋ ដែល​ដឹក​ផល​កសិកម្ម ទៅ​លក់​នៅ​ប្រទេស​វៀតណាម បានឱ្យដឹងថា ពួកគាត់​ដឹក​ដំឡូង​មី ពោត គ្រាប់ស្វាយចន្ទី បាន​ប្រាក់ចំណេញ តិចតួច​ប៉ុណ្ណោះ ត្រូវ​កូនចៅ​របស់លោក យឹម វណ្ណៈ គាប​យកលុយ ហើយ​ប្រឈម​នឹង​ការស្តីបន្ទោស មើលងាយមើលថោក ដោយ​សម្តី​អសុរោះ ប៉ុន្តែ​សម្រាប់​ក្រុម​ឈ្មួញ រកស៊ី​ដឹកឈើ​ខុសច្បាប់ ឆ្លងទៅ​វៀតណាម ដូចជា​ឈ្មោះ សាន ច​យ ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ជាដើម គេ​មិនដែល​ឃើញ កូនចៅ​របស់លោក យឹម វណ្ណៈ បញ្ចេញ​ឫកពា​ឬ​ប្រើស​ម្តី​ធំៗ ទៅលើ​ក្រុម​ឈ្មួញ​ទាំងនោះ ម្តងណា​ឡើយ ហើយ​ឃុបឃិត​គ្នា ជាមួយ​អ្នករកស៊ី​ល្មើសច្បាប់ ដើម្បី​បាន​លុយ​ច្រក​ហោប៉ៅ​ ដោយ​មិន​ខ្វល់​ពី ការ​កែ​ទ​ម្រង់​របស់​លោក គុណ ញឹម ដែល​ជា​មេ​គយ​នោះ​ទេ។​

​ទំនិញគេចពន្ធ​ទាំងនេះ មិនអាច​គេចផុត ពី​ក្រសែភ្នែក​សមត្ថកិច្ច​គយ បានទេ តែ​លោក យឹម វណ្ណៈ បាន​ចាត់ទុកជា​ឆ្នាំងបាយ ជា​ប្រយោជន៍ សម្រាប់​បំពេញ​សេចក្តីត្រូវការ របស់​ថ្នាក់លើ និង​សម្រាប់​ការពារ​តួនាទី ​៕

Filed in: ខេត្តត្បូងឃ្មុំ, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី